ក្លិបអង់គ្លេសចំនួន៥ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីសុវត្ថិភាពកន្លែងអង្គុយទស្សនាចាប់ពីខែមករា ឆ្នាំ២០២២

ចែករំលែក៖

ក្លិប Manchester United, Tottenham Hotspur, Manchester City, Chelsea និង Cardiff City បាន​ទទួល​ការ​យល់ព្រម​ឱ្យ​មាន​អាជ្ញាប័ណ្ណ​ឈរ​សុវត្ថិភាព​ក្នុង​កន្លែង​អង្គុយ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករាឆ្នាំក្រោយទៅ។ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​កីឡា​អង់គ្លេសលោក Nigel Huddleston បាន​និយាយ​នៅ​ថ្ងៃ​អង្គារនេះ

រដ្ឋាភិបាលចក្រភពអង់គ្លេសបានណែនាំអាជ្ញាធរសុវត្ថិភាពកីឡា (SGSA) នៅក្នុងខែកញ្ញាដើម្បីសាកល្បងការឈរដោយសុវត្ថិភាពនៅក្នុងទីលាននៅក្របខ័ណ្ឌ Premier League និង Championship ដែលបានជ្រើសរើសដើម្បីចាត់វិធានការដំបូងក្នុងការបង្កើតតំបន់ឈរដែលមានអាជ្ញាប័ណ្ណ។

ទីលាននៅក្នុងផ្នែកកំពូលរបស់អង់គ្លេសត្រូវបានបំប្លែងទៅជាកីឡដ្ឋានដែលមានកៅអីអង្គុយជិត៣០ ឆ្នាំមុន បន្ទាប់ពីអ្នកគាំទ្រ Liverpool ត្រូវបានកំទេចនៅតំបន់ដែលមានមនុស្សច្រើនកកកុញ និងហ៊ុមព័ទ្ធនៅកីឡដ្ឋាន Hillsborough ក្នុងឆ្នាំ1989 ដែលនាំឱ្យមនុស្សស្លាប់ចំនួន៩៧នាក់។

​រដ្ឋមន្ត្រី​កីឡា​អង់គ្លេសលោក Nigel Huddleston បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំរីករាយក្នុងការយល់ព្រមឱ្យក្លិបទាំងនេះជាអ្នកអនុម័តដំបូងនៃតំបន់សុវត្ថិភាពដែលមានអាជ្ញាប័ណ្ណសម្រាប់ពាក់កណ្តាលទីនៃរដូវកាល ពេលនេះដល់ពេលដែលត្រូវសាកល្បងត្រឹមត្រូវក្នុងការឈរជើងដោយសុវត្ថិភាពនៅក្នុងក្របខ័ណ្ឌ Premier League និង EFL Championship មុនពេលការសម្រេចចិត្តលើការចេញផ្សាយយ៉ាងទូលំទូលាយ។

លោកបន្តថា “សុវត្ថិភាពគឺពិតជាសំខាន់បំផុត ហើយ SGSA កំពុងធ្វើការរួមគ្នាជាមួយក្លិប។ អ្នកគាំទ្រសមនឹងទទួលបានជម្រើសផ្សេងៗគ្នាអំពីរបៀបដែលពួកគេអាចរីករាយនឹងការប្រកួតផ្ទាល់ ហើយខ្ញុំនឹងមើលវឌ្ឍនភាពនៃការសាកល្បងទាំងនេះដោយចំណាប់អារម្មណ៍

ការស្រាវជ្រាវត្រូវបានកំណត់ដើម្បីអនុវត្តវាយតម្លៃការអនុវត្តតំបន់ឈរដែលមានអាជ្ញាប័ណ្ណ បន្ទាប់ពីនោះរដ្ឋាភិបាលនឹងសម្រេចលើសក្តានុពលនៃការដាក់ឱ្យដំណើរការកាន់តែទូលំទូលាយនៅរដូវកាលក្រោយ។

ប្រធានក្លិប Spurs លោក Daniel Levy រីករាយនឹងការសម្រេចចិត្តនេះ បន្ទាប់ពីបានបញ្ចុះបញ្ចូលរដ្ឋាភិបាលសម្រាប់ឲ្យមានតំបន់សុវត្ថិភាពនេះលោក Levy បាននិយាយថា វាផ្តល់នូវជម្រើសសម្រាប់អ្នកគាំទ្រដែលចូលរួមក្នុងការប្រកួតនេះ មិនថាអ្នកគាំទ្រក្នុងផ្ទះ ឬក្រៅផ្ទះនោះទេ ហើយអ្នកគាំទ្ររបស់យើងភាគច្រើនពេញចិត្តនឹងគ្រោងការណ៍នេះ

សូមបញ្ជាក់ថា ក្លិដែលនឹងត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួនក្នុងការរៀបចំឲ្យមានសុវត្ថិភាពមានដូចជា កៅអីដែលមានរនាំងនៅក្នុងទីលាននិងក្រៅទីលាន និងកន្លែងអង្គុយដែលមិនអាចចាក់សោក្នុងទីតាំងឡើង ឬ ចុះក្រោម ដូច្នេះអ្នកគាំទ្រមានជម្រើសក្នុងការអង្គុយកំឡុងពេលសម្រាកក្នុងការប្រកួត។ ក្រមសីលធម៌ត្រូវតែមានសម្រាប់អ្នកគាំទ្រ រួមជាមួយនឹងការគ្របដណ្តប់របស់បណ្តាញទូរទស្សន៍ផងដែរ ៕

   

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print