យប់នេះនៅមុខព្រះបរមរាជវាំង និងមាន ការបាញ់កាំជ្រួចចម្រុះពណ៌ ដើម្បី អបអរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) នាវេលាម៉ោង ០៧:០០នាទី 

ចែករំលែក៖

ភ្នំពេញ : យប់នេះនៅមុខព្រះបរមរាជវាំង និងមាន ការបាញ់កាំជ្រួចចម្រុះពណ៌ ដើម្បី អបអរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) នាវេលាម៉ោង ០៧:០០នាទី។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី រដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ គោរពជូន និងសូមជម្រាប ជូនសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់  ឧកញ៉ា និងលោក លោកស្រី ព្រមទាំង សាធារណជនក្នុងរាជធានីភ្នំពេញ សូមព្រះមេត្តា និងមេត្តាជ្រាបថា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំង អុជកាំជ្រួច នៅមុខព្រះបរមរាជវាំង តាមកាលបរិច្ឆេទដូចខាងក្រោម :

-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទីយប់ -ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទីយប់

អាស្រ័យហេតុនេះ សូម សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងលោក លោកស្រី ព្រមទាំងសាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តា និងមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print