ទីក្រុង Heihe ប្រទេសចិនប្រកាសផ្តល់រង្វាន់ជាង១៥ពាន់ដុល្លារស្វែងរកប្រភពឆ្លងកូវីដ-១៩

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលខេត្ត Heihe ទីក្រុងព្រំដែននៅតំបន់ភាគឦសាននៃប្រទេសចិន បានប្រកាសផ្តល់រង្វាន់១៥ពាន់ដុល្លារសម្រាប់អ្នកដែលបានផ្តល់ព័ត៌មានពីប្រភពនៃការឆ្លងកូវីដ-១៩ថ្មី។

សារព័ត៌មានAFP បានដកស្រង់ការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខេត្ត Heihe បញ្ចាក់ថា ចាំបាច់ត្រូវតែអនុវត្តសង្គ្រាមប្រឆាំងកូវីដ-១៩ សម្រាប់ពលរដ្ឋគ្រប់រូប ។ យើងសង្ឃឹមថា ពលរដ្ឋនឹងសហការស្វែងរកប្រភពនៃការឆ្លងកូវីដ-១៩ ដើម្បីបើកការស្រាវជ្រាវ ។ នៅក្នុងខេត្តនេះបានរកឃើញករណីឆ្លងថ្មីចំនួន២៤០ នាក់ ។
ចិនបានខិតខំទប់ស្កាត់ការឆ្លងកូវីដ -១៩នៅទូទាំងប្រទេស ហើយមកទល់ពេលនេះចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២.៣៣៣ លានដូស។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ២.៣៣៨ លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។
ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ដោយសាធី

...


រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print