ខេត្តប៉ៃលិន÷ បើតាមលោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៏ បានកើតឡើងដោយ
សារអ្នកបើកនរម៉ូតូខ្វះការប្រុងប្រយ័ត្តបើកលឿងទៅបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាយឲ្យដួលលើផ្លូបស្លាប់នៅនិងកន្លែងកើតហេតុ) ករណីនេះស្ថិតនៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពពីលោក អធិការស្រុកបានបន្តថា÷អ្នកបើកបរម៉ូតូ ឈ្មោះ ញ៉ន នាង ភេទប្រុស អាយុ ៣០ឆ្នាំ(ស្លាប់នៅកន្លែង) រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ម៉ូតូម៉ាកសង់ ០៣ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 4831។ រួមដំណើរជាមួយ ឈ្មោះ ជៀប ជុំ ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងបាត់កន្ដោល បាកាន ខេត្តពោធិសាត់ (របួសស្រាល)។
អ្នកបើកបរគោយន្តកន្ត្រៃបានបើករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
មូលហេតុ: មកពីកត្តាអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃពីក្រោយដោយគោយន្តកន្ត្រៃមិនមានដាក់ចំណាំងផ្លាតខាងក្រោយទេ(បើកបរស្របទិសគ្នាពីត្បូងទៅជើង)។
បច្ចុប្បន្ន: ករណីនេះកម្លាំងជំនាញកំពង់ស្រាវជ្រាវរកអ្នកបើកបរគោយន្តកន្ត្រៃដែលបានរត់គិចខ្លួន ដើម្បីឲ្យចូល ខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ រីឯវត្ថុតាងម៉ូតូត្រូវបានដក ហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលសាលាក្រៅ៕
ដោយ៖ ស សារ៉េត