ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វេីការត្រូវជនសង្ស័យឆក់ការបូបបានសម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានជិះម៉ូតូបំណងទៅធ្វេីការស្រាប់តែត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកការបូបស្ពាយបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង ០៧និង ៣៥ នាទី ព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាម មហាវិថី ឈ្នះ-ឈ្នះ ភូមិ ស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ជុំ ផា ហៅ ជាម ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរបុគ្គលិក កម្មករ ផ្នែក អនាម័យ មាន ទីលំនៅ ខេត្តកំពង់ស្ពឺ ។

សម្ភារៈបាត់បង់ ក្នុង កាបូប លុយ ចំនួន៦០ ម៉ឺន រៀល ខ្សែក ប្លាទីន៥ ជី​ ចិញ្ចៀន ប្លាទីន ២,៥ ជី ទូរស័ព្ទដៃ ១ គ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារ មួយចំនួនទៀត សរុប ជា ទឹកប្រាក់ អស់ ជាង១ ពាន់ ដុល្លារ ។

ជនរងគ្រោះបានឲ្យ ដឹងថាមុន កើតហេតុ រូបគាត់ ជិះ ម៉ូតូ ធ្វើដំណើរ មកពី មើល ផ្ទះ នៅខេត្តកំពង់ស្ពឺ ឆ្ពោះទៅ កន្លែងធ្វើការនៅ ខណ្ឌចំការមន ដោយធ្វើដំណើរកាត់ តាមមហាវិថី ឈ្នះ-ឈ្នះ ពី ត្បូងទៅជើងលុះដល់ ចំណុចកើតហេតុ ស្រាប់តែ លេចមុខ ជនសង្ស័យ១ ក្រុម មាន គ្នា៤នាក់ ជិះ ម៉ូតូហុងដា សេ ១២៥ ចំនួន២ គ្រឿង តាមពីក្រោយ ភ្លាមនោះក្រុម ជនសង្ស័យ ឆក់យក កាបូប លុយ របស់គាត់ បានសម្រេចហេីយគេចខ្លួនបាត់ នុងបណ្តាលឲ្យ រូបគាត់ ដួលម៉ូតូរងរបួសផងដែរ ។

បើតាម ប្រភពពី ប្រជាពលរដ្ឋដែល នៅក្បែរ កន្លែងកើតហេតុបាន ឲ្យ ដឹងថា នៅ ទីតាំងកើតហេតុ តែងតែមាន បទល្មើស ឆក់កើត ឡើងជា ហូរហែ ធ្វើ ឲ្យ ប្រជាពលរដ្ឋ មានការ ព្រួយបារម្ភ ខ្លាំងណាស់ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print