ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងឃុំខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនតាមអំណាចសាលក្រមដែលចូលជាស្ថាពរ ។
ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសឈ្មោះ កែវ សុីណា ហៅគិន អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
លោកស្រី កែវ សុីណា ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក និងសមគំនិតក្នុងអំពើក្លែងបន្លំ » តាមាត្រា ៧៧ មាត្រា៣៧៨ មាត្រា២៨ និងមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពី ឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ។
បទល្មើសនេះត្រូវបានតុលាការចេញសាលក្រមព្រហ្មទណ្ឌលេខ ២៦២៩ ខ ចុះថ្ងៃទី ១០កញ្ញា ឆ្នាំ២០២១ សម្រេចផ្ដន្ទាទោសឈ្មោះ កែវ សុីណា ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់ឱ្យបង់ប្រាក់ពីន័យចំនួន៦លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រានពីបទ ឆបោកនិងសមគំនិតក្នុងអំពើក្លែងបន្លំ និងចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនត្រូបចោទយកមកអនុវត្តទណ្ឌកម្មទោសតាមសេចក្ដីសម្រេចនេះ ។
ហេតុដូច្នេះហើយទើបសមត្ថកិច្ចបញ្ជូនជនត្រូវចោទទៅមន្ទីរឃុំឃាំងព្រៃស ៕ ដោយ រ៉ារ៉ា