ឧត្តមសេនីយ៍ឯក យឿង សុខុន អញ្ជើញបំពាក់បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ តាមកងឯកភាព ចំណុះយោធភូមិភាគទី៣

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១បញ្ជាការដ្ឋានយោធភូមិភាគទី៣ បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ តាមកងឯកភាព ចំណុះយោធភូមិភាគទី៣ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២១​ មានចំនួន ៥៩នាក់ ក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង​ កងទ័ពជើងគោក មេបញ្ជាការ​ យោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ កងទ័ពជើងគោក និងមានការអញ្ជើញចូលរួមពី​ មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ និងមេបញ្ជាការអង្គភាពចំណុះ យោធភូមិភាគ។

ឧត្ដមសេនីយ៍ឯក យឿង សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់យ៉ាងធំធេង​ របស់នាយទាហាន នាយទាហានរង ចូលសោធននិវត្តន៍ ដែលបានធ្វើពលិកម្មយ៉ាងច្រើន​ ក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្ម​ ជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនាពេលនេះ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិត អស់ លោក លោកស្រី​ បានចេញពីជួរកង យោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

ឧត្តមសេនីយ៍ឯក យឿង សុខុន ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩ សុំបងប្អូនចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯកក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ និងប្រគល់ថវិការបស់​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជូនដល់យោធិនចូលនិវត្តន៍ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៤០០,០០០រៀល អង្ករ ២៥គីឡូក្រាម ​អាវ ១​ សៀវភៅ ប៊ិក១​ ក្នុងនោះលោកអភិបាលរងខេត្ត​ សរ​ សុពុត្រា​ បានឧបត្ថម្ភបន្ថែម​ ២លានរៀល​ និងកងកិត្តិយសត្រែទ័ព​ ១លានរៀលផងដែរ៕

ដោយ អ៊ុក ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print