បុរសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលលូ

ចែករំលែក៖

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តមិនប្រយ័ត្នបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តរងការខូចខាតសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AU-1171 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តដាំក្បាលទៅក្រោម សំណាងល្អអ្នកបើករថយន្តមិនមានគ្រោះថ្នាក់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ពិនិត្យឃើញថាមិនមានប៉ះពាល់ទៅលើប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរដ្ឋក៏ឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print