រថយន្តកុងតឺន័របុកម៉ូតូពីរគ្រឿងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោមរថយន្តគួរឲ្យអាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ
សុខៗត្រូវរថយន្តកុងតឺន័របុកពីក្រោយអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ ត្រង់ចំណុចខាងលិចវត្តធម្មត្រ័យក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
​ សពជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3E-8718ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមបណ្ដាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ហើយទៅបុកម៉ូតូធូដេ
ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FH- 4737 បើកដោយយុវជនម្នាក់់ពេញទំហឹងអូសម៉ូតូនិងម្ចាស់ក្រោមរថយន្តជាច្រើនរយម៉ែត្របណ្ដាលឱ្យស្លាប់គួរឲ្យរន្ធត់។ រីឯតៃកុងរថយន្តពេលដឹងថាកិនមនុស្សស្លាប់ហើយក៏ឈប់រថយន្តបើកទ្វាររត់ផ្លោះប្រឡាយគេចខ្លួនបាត់ស្រមោលទៅ។
​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។
​ ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print