កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ចុះវាយតម្លៃកម្មវិធីសុវត្ថិភាពសហគមន៍ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ : ដោយមានការអនុញ្ញាតពីសំណាក់ លោកជំអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលបានការសម្របសម្រួលពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រុមការងារគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បាននឹងកំពុងបំពេញបេសកកម្មវាយតម្លៃសកម្មភាព កម្មវិធីសុវត្ថិភាពសហគមន៍។ ការវាយតម្លៃនេះ មានគោលបំណងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងអនុសាសន៍ផ្សេងៗពីសហគមន៍ ក្នុងការរៀបចំផែនការរយៈពេលវែងបន្តទៀត។

សូមបញ្ញាក់ថា កម្មវិធីសុវត្ថិភាពសហគមន៍ បានទទួលថវិកាពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) តាំងពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ននេះ ក្នុងសកម្មភាពផ្តល់ប្រាក់កម្ចី និងអប់រំកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីនក្នុងភូមិគោលដៅចំនួន ៥៧ភូមិ ឃុំចំនួន ១៥ និងស្រុកចំនួន ១៣ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ រយៈពេល ៥ឆ្នាំកន្លងមកនេះ កម្មវិធីសុវត្ថិភាពសហគមន៍ បានធ្វើការអប់រំកាត់បន្ថយ ការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានប្រជាពលរដ្ឋចូលរួមចំនួន ៥២.៣៤៣នាក់ និងផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ចំនួន ១០១១គ្រួសារ ក្នុងនោះគ្រួសារអតីតយុទ្ធជនពិការចំនួន ២១០គ្រួសារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print