ខេត្តកំពង់ធំ : លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការចូលចំណែក (SHP) ដើម្បីកែលម្អការគ្រប់គ្រងកូវីដ-១៩នៅមន្ទីពេទ្យ »
1/ ប្រព័ន្ធ Triage
2/ ការកែលម្អ ICU/ភ្ជាប់ទៅនឹងការគាំទ្ររបស់គម្រោងយើង៖ ការត្រួតពិនិត្យអ្នកជំងឺ និងឧបករណ៍អុកសុីសែន។
សូមបញ្ជាក់ថា, កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ មន្ទីពេទ្យ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក ចូស កាដែល (Jost Kadel ) អនុប្រធានបេសកម្មការទូត និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅស្ថានទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា សហការី ក្រុមការងារនៃក្រសួងសុខាភិបាល និងប្រធានអង្គការ រ៉ាឆា ប្រចាំកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់លោកជំទាវ ឱ វណ្ណឌីន និងលោក ចូស កាដែល ក៏បានអញ្ជើញពិនិត្យមើលក្នុងបរិវេណមន្ទីពេទ្យ ខេត្តកំពង់ធំដោយផ្ទាល់ផងដែរ។
សូមជម្រាបជូនថា, នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមកម្មវិធី យុទ្ធនាការសហគមន៍ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» នៅខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមដោយ លោក ចូស កាដែល អនុប្រធានបេសកម្មការទូត និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅស្ថានទូតអាល្លឺម៉ង់ ក្រុងភ្នំពេញ និងសហការី ក្រុមការងារនៃក្រសួងសុខាភិបាល និងប្រធានអង្គការ រ៉ាឆា ប្រចាំកម្ពុជា៕
ដោយ, សិលា