ប្រទេសចិនដាក់ពង្រាយមន្ត្រីប្រឆាំងអំពើពុករលួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

ចែករំលែក៖

គណៈកម្មាការប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ វិច្ឆិកថា ក្រុមឃ្លាំមើលការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិនបានបង្កើតក្រុមពិសេសមួយដើម្បីត្រួតពិនិត្យកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដើម្បីធានាថា ព្រឹត្តិការណ៍នេះគ្មានការស៊ីសំណូក គ្រឿងញៀន ការរីករាលដាលនៃជំងឺ COVID-19 និងហានិភ័យផ្សេងៗទៀត។

ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា លោកចង់ឱ្យព្រឹត្តិការណ៍ Beijing Winter Games ដែលចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែកុម្ភៈ មានលក្ខណៈ “បៃតង រួមបញ្ចូល បើកចំហ និងគ្មានអំពើពុករលួយ” ដែលជាសញ្ញាមួយដើម្បីជំរុញអំណាចទន់របស់យក្សអាស៊ីមួយនេះដោយបង្ហាញពីការស្អាតស្អំ។

គណៈកម្មាធិការកណ្តាលប្រឆាំងអំពើពុករលួយដ៏មានឥទ្ធិពលសម្រាប់អធិការកិច្ចវិន័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង្កើតក្រុមពិសេសមួយដើម្បីត្រួតពិនិត្យវិធានការការពារជំងឺ COVID-19 ដែលរួមមានការកំណត់អ្នកចូលរួមក្នុងការប្រកួតលើវិញ្ញាសានីមួយៗ។

ក្រុមនេះក៏នឹងត្រួតពិនិត្យផងដែរចំពោះអំពើពុករលួយក្នុងការជ្រើសរើស និងការលើកកម្ពស់អត្តពលិក និងមន្ត្រីព្រឹត្តិការណ៍ និងសម្រាប់ការចំណាយមិនសមរម្យ។

អ្នកត្រួតពិនិត្យអំពើពុករលួយត្រូវបានដាក់ពង្រាយទៅកាន់នាយកដ្ឋានផ្សេងៗនៅក្នុងអាជ្ញាធរកីឡាជាតិរបស់ប្រទេសចិន រួមទាំងអង្គភាពទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងហិរញ្ញវត្ថុ ដែលអង្គភាពនីមួយៗត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃដល់ក្រុម ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print