ដំណាំស្រូវ រងផលប៉ះពាល់រាំងស្ងួត 32,704 ហិកតាខូចខាត 4,689 ហិកតា ប៉ះពាល់ដោយទឹកជំនន់ 37,223 ហិកតាខូចខាត 19,794 ហិកតា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ វិស័យកសិកម្ម រយៈកន្លងមកដំណាំស្រូវ រងផលប៉ះពាល់រាំងស្ងួត 32,704 ហិកតាខូចខាត 4,689 ហិកតា ប៉ះពាល់ដោយទឹកជំនន់ 37,223 ហិកតាខូចខាត 19,794 ហិកតា ដំណាំផ្សេងៗប៉ះពាល់ 6,297 ហិកតាខូចខាត 2,099 ហិកតានេះតាមការលើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ 2021នេះក្នុងសាលាខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី 29 អាណត្តិទី 3 របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ គឺមានរបៀបវារៈចំនួន 4 ទី1 ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាង របៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះ ទី 2 ពិនិត្យ ពិភាក្សា កំណត់ហេតុ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី 28 ទី 3 ពិនិត្យ ពិភាក្សា អនុម័ត របាយការណ៍ប្រចាំខែតុលារបស់រដ្ឋបាលខេត្ត និងទី 4 ការងារផ្សេងៗ។

លោក អ៊ុំ រាត្រី បានលើកឡើងទៀតថា៖ តាមរយៈស្បៀងបំរុងកម្ពុជា បានចែកស្រូវពូជនៅក្រុងសេរីសោភ័ណ និងស្រុកមង្គលបូរីចំនួន 3.745គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានស្រូវពូជ 100 គីឡូក្រាម សម្រាប់ជួយដល់បងប្អូនប្រជាកសិករ បន្តការស្ដារឡើងវិញ។ ពាក់ព័ន្ធទៅនឹងការងារផ្សេងៗ ដូចជាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 សម្រាប់ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2021 នេះ ប្រជាពលរដ្ឋដែលចូលមកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលមានចំនួនសរុប 77,534នាក់ ស្រី 34,528នាក់ អ្នកបានពិនិត្យសំណាក 63,803នាក់ ស្រី 27,862នាក់ បានបញ្ជូនចេញ 75,375នាក់ ស្រី 33,564នាក់ បានបញ្ចប់ចត្តាឡីស័ក 14 ថ្ងៃមានចំនួន 53,599នាក់ ស្រី 24,850នាក់ កំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន 2,159នាក់ ស្រី 964នាក់ សរុបចំនួនអ្នកវិជ្ជមាន 29,268នាក់ ស្រី 14,560នាក់ អ្នកជាសះស្បើយចំនួន 28,022នាក់ ស្រី 14,149នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាល ដែលពីមុនមាន 23 មណ្ឌលតែបច្ចុប្បន្នបានបង្រួមមកនៅ 3 ទីតាំង ចំនួន 666នាក់ ស្រី 270នាក់ នឹងមួយចំនួនព្យាបាលនៅតាមផ្ទះ។ អ្នកស្លាប់ មានចំនួន 334នាក់ ស្រី 190 នាក់ ក្នុងនោះអ្នកស្លាប់ដោយមិនបានចាក់វ៉ាក់សាំងចំនួន 273 នាក់ ស្រី 160 នាក់។

ក្នុងកិច្ចប្រជុំនេះផងដែរ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំ យកអស់ស្មារតី កម្លាំងកាយចិត្ត បំពេញការងាររយៈកន្លងមក ទទួលបានជោគជ័យ ពិសេសក្នុងដំណាក់កាលនៃការឆ្លង រីករាលដាលជំងឺកូវីដ19 យើងបានទប់ស្កាត់ការចេញចូលខុសច្បាប់របស់ពលករខ្មែរ-ថៃ តាមបន្ទាត់ព្រំដែនក៏ដូចជាតាមច្រកនានា និងបានជួយបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះធម្មជាតិទឹកជំនន់បានទាន់ពេលវេលា។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានរំលឹកដល់កងកម្លាំងប្រដាប់ទាំងអស់ គឺត្រូវបន្តខិតខំថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងអំឡុងពេលចុះឈ្មោះបោះឆ្នោត ក៏ដូចជាក្នុងកម្មវិធីផ្សេងៗទៀត ត្រូវទប់ស្កាត់ឲ្យបាននូវរាល់បទល្មើសដូចជា ចោរលួច ចោរប្លន់ បញ្ហាអសន្តិសុខផ្សេងៗទៀតដែលអាចកើតមានជាយថាហេតុ។ សូមមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចេះស្រលាញ់គ្នារួមសហការគ្នា មានការឲ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការបំពេញការងារ មិនត្រូវមានភាពច្រណែនគ្នា មិនត្រូវមានការបែកបាក់សាមគ្គីភាផ្ទៃក្នុង នឹងត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងដែលបានចែងនោះផងដែរ៕ដោយ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print