ករណីជម្លោះអ្នកជិតដិតនឹង ណុប បាយ៉ារិទ្ធិ ជាប់ពាក់ព័ន្ធដល់ ឱក សុគន្ធកញ្ញា 

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយក្រោយពីករណីនៃជម្លោះជាពាក្យសម្តីរវាងបុរសម្នាក់ដែលជិតដិតនឹងលោក ណុប បាយ៉ារិទ្ធិ កំពុងតែឡើងកម្តៅ។ សាជាថ្មីរបស់បុរសម្នាក់ឈ្មោះលើបណ្តាញសង្គមថា Hea To Seng បានបន្តជេររាលដាលទៅដល់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី រួមទាំងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត។

គេចាំបានថាកាលពីរាត្រីថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ ២០២១ គណនីហ្វេសប៊ុកឈ្មោះHea To Seng ដែលគេដឹងថាជាបុគ្គលស្និទ្ធនឹងតារាចម្រៀង ណុប បាយ៉ារិទ្ធិ បានបញ្ចេញវីដេអូ និងសារជេរប្រមាថជាច្រើនទៅកាន់ឪពុកម្តាយ លោក ណុបបាយ៉ារិទ្ធិដោយពាក្យសម្តីធ្ងន់ៗ ប៉ុន្តែវីដេអូ និងរូបភាពរួមទាំងសារទាំងនោះត្រូវបានលុបចោលប៉ុន្តែត្រូវបានបណ្តាញសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយរួចទៅហើយ។ អ្វីដែលជាការព្រួយបារម្ភគឺបញ្ហានេះអាចនឹងបន្តរីករាលដាលកាន់តែខ្លាំង ហើយគេមិនដឹងនៅឡើយទេថាតើករណីនេះនឹងត្រូវបន្តដោះស្រាយគ្នាតាមផ្លូវច្បាប់ទៀតឬក៏យ៉ាងណានោះ។ មុននេះដែរ ម្ចាស់គណនីយហ្វេសប៊ុកដដែលបានបន្តបញ្ចេញសារដោយលើកនេះថែមទាំងរាលដាលចំៗទៅកាន់តារាចម្រៀងលំដាប់ជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ដែលក្នុងនោះក៏មានទាំងលោក ណុប បាយ៉ារិទ្ធិផងដែរ រហូតបុរសជិតដិតនេះបានប្រើពាក្យអសុរសទៅកាន់លោក ណុប បាយ៉ារិទ្ធិថាជាសត្វក្រពើថែមទៀតផង។ សារព័ត៌មានរបស់យើងស្នើមិនធ្វើការអានសំណេរសារដ៏គ្រោតគ្រាតមួយនេះ ប៉ុន្តែខ្លឹមសារសំខាន់គឺការចង់ឲ្យបុគ្គលមួយចំនួនចូលខ្លួនមកដោះស្រាយជាមួយខ្លួន។ នេះត្រូវបានគេចាត់ទុកថាជាករណីលើកដំបូងដែលតារាកំពូលៗត្រូវបានគេធ្វើការជេរប្រមាថដោយបើកចំហរខណៈដែលគេដឹងថា ម្ចាស់គណនីHea To Seng ហៅ ខួច ត្រូវបានគេដឹងច្បាស់ថាមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ដែលកន្លងមកគេក៏ធ្លាប់បានឃើញម្ចាស់គណនីហ្វេសប៊ុករូបនេះធ្លាប់បានបង្ហោះរូបថតស្និទ្ធស្នាលគ្នាខ្លាំងជាហូរហែផងដែរ។ ទោះជាយ៉ាងណាសំណេរនេះមិនមានការចែករំលែក និងបញ្ចេញយោបល់ច្រើនឡើយ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ ឃើញថាមានការលើកឡើងថា ការបង្ហោះសារបែបនេះគឺជារឿងខុសទៅនឹងច្បាប់ដោយការជាប់ចោទរឿងបណ្តឹងបរិហាកេរ្តិ៍នោះជាដើម។

បើទោះបីជាយ៉ាងណា គេនៅមិនទាន់បានឃើញមានប្រតិកម្មណាមួយពីសំណាក់លោក ណុប បាយ៉ារិទ្ធិ និងអ្នកនាង ឱកសគន្ធកញ្ញានៅឡើយទេរហូតមកដល់ល្ងាចថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២១នេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print