ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហោះលើ facebookផ្លូវការ ហើយមានប្រសាសន៍ថា, អរគុណចៅគីផ្ញើររូបតាមmessenger ប៉ុន្តែមិនដឹងថតនៅទីណា ..សូមបងប្អូនជនរួមជាតិ បានដឹងប្រាប់ប្រភពកន្លែងថតផង !
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍យ៉ាងដូច្នេះទៀតថា, យប់មិញខ្ញុំទទួលបានរូបថតមួយសន្លឹកពីmessenger របស់ចៅគីមដែលជារូបថតដែលខ្ញុំមិនដែលបានឃើញហើយក៏
មិនដឹងថាថតនៅកន្លែងណានិងឆ្នាំណា?។
សូមបងប្អូនដែលបានដឹងពីប្រភពរូបថតនេះមេត្តាជួយផ្តល់ព័ត៌មានផង។ សូមអរគុណទុកជាមុន។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងទទួលបានរូបថតពីអតីតកាល ជាញឹកញាប់ពីបងប្អូនជនរួមជាតិ ករណីខ្លះសម្តេចបានដឹងនឹងចាប់អារម្មណ៍ ពីរូបពីអតីតកាល ក៏ដូចជាអរគុណចំពោះអ្នកផ្ញើររូបអោយ ស្មើនឹងកោះកកាយពីជីវិតតស៊ូ ហែលឆ្លងក្នុងការដឹកនាំប្រទេសជាតិ ពីបាតដៃទទេ ក្លាយជាប្រទេសជាតិមានសន្តិភាព ការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ហើយស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ។ និយាយរួមទម្រាំបានដូចសព្វថ្ងៃ សម្តេចតេជោ ហ៊ុនសែន បានពលីគ្រប់បែបយ៉ាង នូវឈាមស្រស់ សាច់ស្រស់ លះបង់ពេលវេលា ដើម្បីតែប្រទេសជាតិ និងភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ រហូតដល់បងប្អូនជនរួមជាតិ ទុកក្នុងបេះដូងថា សម្តេចជាវីរ:ដ៏រឹងមាំនាំមកនូវសន្តិភាព ពេញលេញ ផ្តល់ភាពកក់ក្តៅ សុខក្សេមក្សាន្តដល់ប្រជាពលរដ្ឋ៕
ដោយ : សុខ ខេមរា