WHO នឹងចេញសេចក្តីណែនាំពីការប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ក្នុងពេលឆាប់ៗ

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានបង្ហាញពីក្តីសង្ឃឹមថា នឹងមានកិច្ចប្រជុំក្នុងពេលឆាប់ៗនេះដើម្បីលើកឡើងពីការណែនាំប្រើប្រាស់ថ្នាំព្យាបាលកូវិដ-១៩។

បណ្តាមន្ត្រីសុខាភិបាលរបស់អង្គការWHO បានលើកឡើងថា ថ្នាំព្យាបាលកូវីដ-១៩ គឺជាក្តីសង្ឃឹមក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ និងជួយឱ្យស្ថានភាព វិលត្រឡប់មកដូចដើមវិញក្នុងពេលឆាប់ៗនេះ។
កាលពីដើមខែវិច្ឆិកានេះអង់គ្លេស ក្លាយជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តប្រើប្រាស់ថ្នាំ molnupiaravir សម្រាប់ព្យាបាល កូវីដ-១៩ ផលិតដោយក្រុមហ៊ុន Merck និង Ridgebak Biotherapeutics មានទីតាំងនៅអាមេរិក។
លោក Janet Diaz មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកថែទាំសុខាភិបាលបានឱ្យដឹងថា កិច្ចប្រជុំរបស់អង្គការWHO នឹងធ្វើឡើងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីចេញសេចក្តីណែនាំឱ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ ។
ចំណែកលោក Mike Ryan អគ្គនាយកនៃកម្មវិធីសុខាភិបាលបន្ទាន់របស់ WHO បានបញ្ជាក់ថា ការរកឃើញថ្នាំព្យាបាលកូវីដ-១៩ គឺជារឿងមួយដ៏ល្អបំផុត អាចជួយសង្គ្រោះមនុស្សរួចផុតពីក្តីស្លាប់បានដោយកូវីដ-១៩៕ ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print