លោកស្រី ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត កម្មវិធីអង្គកឋិនទាន ដង្ហែទៅកាន់ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ 

ចែករំលែក៖

ភ្នំពេញ÷លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមពិធីសូត្រមន្ត អង្គកឋិនទាន ដង្ហែទៅកាន់ វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ស្ថិតក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លុះដល់ព្រឹកថ្ងៃស្អែក អង្គកឋិនទាននឹងដង្ហែទៅកាន់វត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ស្ថិតក្នុងសង្លាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃាដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនឹងបច្ច័យជាច្រើនទៀងសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម ។

...

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចម្រុងចម្រើនជារៀងរហូតទៅ៕ ដោយ ស៊ុនហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print