ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២និង ៣៥នាទីទៀបភ្លឺថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គីភ័យកើតឡើងបណ្តាលឲ្យឆេះតូបលក់ដូររបស់អាជីវករបង្កការភ្ញាក់ផ្អើល ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ ឆេះតូបគ្រឿងបន្លាស់រថយន្ត ,លក់នាឡិកា,តូបកាត់សក់ និងតូបលក់គ្រឿងអគ្គីសនី សរុបចំនួន ០៨តូបក្នុង នោះមាន១-តូបរបស់ឈ្មោះ ឃី ម៉េងឃៀង ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាត្រាវ ឃុំបល្ល័ង្កស្រុកបារាយណ៍ ឆេះតូប២ខ្នង ទំហំ៦មx៤ម ធ្វេីពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារះ រួមមាន:គ្រឿងបន្លាស់រថយន្តទាំងស្រុង(ទាំង២តូប) ។ ២-តូបកាត់សក់របស់ឈ្មោះ គង់ ភេទ ប្រុសអាយុ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបន្ទាយយមរាជ ខូច ខាត សម្ភារៈកាត់សក់មួយចំនួន។ ៣-តូបលក់គ្រឿងអគ្គិសនីរបស់ឈ្មោះ ស៊ុយ គឹមលាង ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ៣មx៤ម ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាតសម្ភារៈគ្រឿងអគ្គីសនីមួយចំនួន។
ទី ៤-តូបលក់គ្រឿងបន្លាស់រថយន្ដ របស់ឈ្មោះ ឃឿង ធា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្កស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ៣មx៤ម ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាតសម្ភារៈគ្រឿងបន្លាស់រថយន្ដ ទាំងស្រុង ។៥-តូបលក់នាឡិកា របស់ឈ្មោះ លី ណា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុកខូចខាត សម្ភារៈគ្រឿងបន្លាស់នាឡិកា និងនាឡិកា មួយចំនួន និង ៦-តូបលក់គ្រឿងបន្លាស់រថយន្ដរបស់ឈ្មោះ ឃី កែវរ៉ាវិន ភេទប្រុស ៥៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣មx៤ម ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាតសម្ភារៈគ្រឿងបន្លាស់រថយន្ដទាំងស្រុង ។
ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះរថយន្តពន្លត់អគ្គីភ័យសរុបចំនួន០៦គ្រឿង ក្នុងនោះរថយន្តអគ្គិភ័យខេត្តចំនួន ០៣គ្រឿង, រថយន្តអង្គភាពអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន០២ គ្រឿង ,រថយន្តអង្គភាពអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងប្រើប្រាស់ទឹកចំនួន ០៥ រថយន្តស្មើនឹង២៣,៥ម៉ែត្រ គូប និងមានទឹកពន្លត់បឋមរបស់ប្រជាពលរដ្ឋទើបអាចគ្រងស្ថានការណ៍និងរលត់ទាំងស្រុង។
តាមការបញ្ជាក់របស់សមត្ថកិច្ចមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖ សូរិយា