លោក ឃឹម ហ្វីណង់ : បន្ទាយស្រីដែនដីដ៏ស្រស់ត្រកាល

ចែករំលែក៖

ខេត្តសៀមរាប; លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, បន្ទាយស្រីដែនដីដ៏ស្រស់ត្រកាល មើលចុះ ! ដើមផ្កាភួងម៉ាល័យ ចំនួន៥០០០ដើម នឹងត្រូវបានយកមកដាំជាបន្តបន្ទាប់នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ ដើម្បីបង្កើនសម្រស់តាមដងផ្លូវដែលសម្បូរទៅដោយអ្នកទេសចរឆ្លងកាត់មួយនេះ និងទប់ទល់នឹងការចោលសំរាមពាសវាលពាសកាលផងដែរ។

លោកបន្តថា, អធ្យាស្រ័យផងបើហៅឈ្មោះនេះទៅខុស ព្រោះមិនសូវស្គាល់ច្បាស់ពីផ្កានេះដែរ តែយើងជ្រើសយកផ្កាប្រភេទនេះមកដាំ ដោយសារតែវាជាផ្កាដែលងាយស្រួលផ្សាំ ឆាប់ធំ ឆាប់ចេញផ្កា មិនពិបាកថែទាំច្រើន និងមានផ្កាពណ៌លឿងច្យ៉ាងស្រស់ស្អាតជាប់រហូត មិនងាយរុះរោយ។

លោកលើកឡើងថា, ក្រៅពីបន្ថែមសោភ័ណភាព និងបង្កើនភាពទាក់ទាញដល់អ្នកទេសចរ ផ្កាគឺជាអាវុធចិត្តសាស្ត្រមួយដ៏មានប្រសិទ្ធភាពទប់ទល់ប្រឆាំងនឹងការបោះចោលសំរាមនៅតាមទីសាធារណៈ ដោយហេតុថា ជាទូទៅ យើងតែងតែមានការអៀនខ្មាស់ក្នុងការបោះចោលសំរាមនៅលើទីកន្លែងដែលស្អាត មានអនាម័យ និងមានផ្កា។ សង្ឃឹមថា ថ្ងៃណាមួយស្រុកបន្ទាយស្រីទាំងមូលនឹងក្លាយទៅជាសួនច្បារដ៏ធំមួយ ដែលមានភាពល្អស្រស់ត្រកាលគួរឱ្យចង់មកដើរលេងកម្សាន្ត។

ផ្កាទាំងនេះត្រូវបានឧបត្ថម្ភដោយសហគមន៍បឹងឈូកបន្ទាយស្រី និងជួយចូលរួមដាំដោយមន្ត្រីរបស់រដ្ឋបាលស្រុក យុវជនសសយក ប្រជាការពារ និងសិស្សានុសិស្សផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print