ថៃមានគម្រោង បើកព្រំដែន នៅតំបន់ភាគខាងត្បូង ដើម្បីដំណើរការវិស័យទេសចរណ៍

ចែករំលែក៖

រដ្ឋាភិបាលថៃបានឡើងគម្រោងបើកព្រំដែនឡើងវិញនៅតំបន់ភាគខាងជើងចាប់ពីថ្ងៃទី ១៦ខែធ្នូ ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសនេះដំណើរការល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះដែរ ករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសនេះបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Ratchada Thanadirek បានប្រកាសថា ការចាក់វ៉ាក់សាំង នៅតាមបណ្តាខេត្ត ដូចជា Songkhla, Pattani, Yala និងNarathiwat ត្រូវបានពន្លឿន ដើម្បីបើកទ្វារសេដ្ឋកិច្ច ទេសចរណ៍នៅតំបណ្តាខេត្តនេះ ។
មកទល់ពេលនេះ ថៃ បានបើកទ្វារព្រំដែន ចំនួន៤៦កន្លែង ហើយនៅមានច្រកព្រំដែន ចំនួន៥១កន្លែងទៀត នៅបិទទ្វារនៅឡើយទេ។
រយៈពេល២សប្តាហ៍ក្រោយការបើកទ្វារទទួលអ្នកទេសចរបរទេស តាមផ្លូវអាកាសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ។ វិស័យទេសចរណ៍មានសញ្ញាងើបឡើងវិញហើយ ជាមួយគ្នានេះបណ្តាក្រុមហ៊ុន បានស្នើដល់រដ្ឋាភិបាល កាត់បន្ថយការរិតត្បិត និងដំណើរការវិស័យឧស្សាហកម្មឡើងវិញ។
ពាក់ព័ន្ធការឆ្លងកូវីដ ១៩ ក្រសួងសុខាភិបាលថៃ ១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,០៧៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៧នាក់បន្ថែមទៀតបានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០១៨,៤១០ករណី ក្នុងនោះមានអ្នកស្លាប់ ២០,០៣១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩០២,៨៤៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨៣.២៨លានដូស ក្នុងនោះប្រជាជន ៣៥.៧៣លាននាក់ (៥១.០៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖សាធី

...

រូបថត៖THX/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print