«ខួបទី៣០ឆ្នាំ ព្រះរាជដំណើរមាតុភូមិនិវត្តន៍ បន្ទាប់ពីនិរទេសព្រះកាយអស់រយៈពេលជាង ១៣ឆ្នាំ» 

ចែករំលែក៖

ភ្នំពេញ : នាវេលាថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ១៩៩១ មានមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយបានកើតឡើង គឺព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបាននិរទេសព្រះកាយអស់រយៈពេលជាង ១៣ឆ្នាំពីមាតុភូមិជាទីស្រលាញ់លើសអ្វីៗទាំងអស់របស់ព្រះអង្គ។

ក្នុងកំឡុងពេលដែលត្រូវបាននិរទេសព្រះកាយចាកឆ្ងាយពីមាតុភូមិ ពុំមានពេលណាមួយដែល ព្រះអង្គ បំភ្លេចប្រជាជាតិ ប្រជាជនកម្ពុជា ជាទីស្នេហានោះឡើយ ។ ព្រះអង្គ បានបំពេញព្រះរាជកិច្ចស្វែងរកសន្តិភាព និងការឯកភាពជាតិយ៉ាងសកម្មជាទីបំផុត ដើម្បីផ្តល់ជូនប្រជារាស្រ្ត និងប្រជាជាតិរបស់ ព្រះអង្គ នូវពន្លឺនៃក្តីសង្ឈឹមឡើងវិញ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print