ឥណ្ឌាបើកដំណើរការរថភ្លើងល្បឿនលឿនជាលើកដំបូង

ចែករំលែក៖

ឥណ្ឌាជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីចិនដោយមានពលរដ្ឋជាងមួយពាន់លាននាក់។ តម្រូវការធ្វើដំណើរ របស់ពលរដ្ឋឥណ្ឌាក៏កាន់តែច្រើនដោយមានអ្នកធ្វើដំណើរតាមរថភ្លើងរហូត ដល់រាប់លាននាក់ក្នុងមួយថ្ងៃៗ។ ចំណុច ទាំងនោះហើយទើបរដ្ឋាភិបាលឥណ្ឌាខិតខំអភិវឌ្ឍវិស័យរថភ្លើងដើម្បីបំពញតម្រូវ ការការធ្វើដំណើររបស់ពលរដ្ឋទៅកាន់ គោលដៅទាន់ពេលវេលា ។

កាលពីថ្ងៃទី៥ ខែមេសា កន្លងមក ឥណ្ឌាបានដាក់ឱ្យដំណើរការនូវខ្សែរថភ្លើង ដែលមានល្បឿនលឿនបំផុត១៦០គីឡូ ម៉ែត្រក្នុង១ម៉ោង។ លោក Suresh Prabhu រដ្ឋមន្ដ្រីក្រសួងអយស្ម័យយាន ឥណ្ឌាបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធជាផ្លូវការនៃការបើកឱ្យដំណើរការផ្លូវរថភ្លើងដោយមានល្បឿនលឿន ជាងគេ១៦០គីឡូម៉ែត្រក្នុង១ម៉ោងនៅ ឯស្ថានីយអយស្ម័យយាន Nizamuddin នៅរដ្ឋញូវដេលី ប្រទេសឥណ្ឌា ។

ដោយខ្សែរថភ្លើងនេះនឹងតភ្ជាប់ទៅ កាន់ភាគខាងជើងប្រទេសគឺក្រុង Agra ។ មន្ដ្រីអយស្ម័យយាន បានលើកឡើងថា រថភ្លើងអាចរត់បានរយៈចម្ងាយ២០០ គីឡូម៉ែត្រក្នុងរយៈពេល១០០នាទី។ ពល រដ្ឋឥណ្ឌាមានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលមានរថភ្លើងល្បឿន លឿនអាចជួយឱ្យពួកគាត់កាត់បន្ថយ ពេលវេលាធ្វើដំណើរ ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print