ឆេះសាលាបាលីវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះ​តាង៉ោ ស្ថិតនៅក្នុងភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ​ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់ដំបូលខាងលើទាំងស្រុង​ ហេីយបណ្តាលឱ្យខូចខាតសម្ភារដូចជា៖កង្ហារ ចំនួន៥គ្រឿង​ ទូទឹកកកចំនួន​១គ្រឿង​ ប្រេងម៉ាស៊ូតចំនួន៧កាន​និងសម្ភារប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន​ទៀត ដោយសារតែ​ទុស្សេខ្សែភ្លើង​ ។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​បាន​ឱ្យដឹង​ថា​ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:២០នាទី ប្រជាពលរដ្ឋបានរាយការណ៍ថា មានអគ្គិភ័យឆាបឆេះសាលាបាលីនៅក្នុងវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះតាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ពេលទទួលបានព័ត៌មាននេះលោកបានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកដឹកនាំដោយលោកភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុកកងមាស លោកវរសេនីយ៍​ឯក ជា ជួន អធិការនគរបាលស្រុក ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកកង​មាស០១គ្រឿង, រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន

០១គ្រឿង,រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ០១គ្រឿងចុះទៅធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់ ។

លោក​ស្នងការ​បន្តថា​ ចំពោះ​ករណីអគ្គិភ័យខាងលើនេះ បង្កការខូចខាត សាលាបាលីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ​ សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម ហេីយបណ្តាលឱ្យខូចខាតសម្ភារដូចជា៖កង្ហារ ចំនួន០៥គ្រឿង​ ទូទឹកកកចំនួន​០១គ្រឿង​ ប្រេងម៉ាស៊ូតចំនួន៧កាន​និងសម្ភារប្រើប្រាស់របស់ព្រះសង្ឃមួយចំនួន​ ។

លោកបាន​បញ្ជាក់​ប្រាប់​ពីមូលហេតុ​ គឺដោយសារទុស្សេខ្សែភ្លើង​ ហេីយអគ្គិភ័យនេះរលត់អស់១០០% នៅវេលា

ម៉ោង១២:៤០នាទី ។​ លោកថា​ ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ។​ សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៣គ្រឿង ប្រើប្រាស់អស់ទឹក០៣ រថយន្ត៕

ដោយ៖វណ្ណៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print