ជនជាតិថៃជាង៦០នាក់ដែលក្រុមជួញដូរបង្ខាំង ត្រូវបានរំដោះនិងប្រគល់ឲ្យសមត្ថកិច្ចថៃវិញ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖កម្លាំងសមត្ថកិច្ចកម្ពុជាបានចូលទៅរំដោះបុគ្គលឹកជនជាតិថៃជាង៦០នាក់ ដែលត្រូវថៅកែល្បែងតាមអនឡាញជនជាតិចិនក្នុងក្រុងប៉ោយប៉ែត ជាក្រុមជួញដូរមនុស្សបង្ខំឲ្យធ្វើការខុសច្បាប់ រួមទាំងធ្វើទុក្ខបុកម្នេញ និងលក់បន្តទៅឲ្យថៅកែអនឡាញជនជាតិចិនផ្សេង បើមិនអាចធ្វើការបាន។លើសពីនេះទៀត បើចង់ត្រឡប់ទៅប្រទេសថៃវិញត្រូវយកលុយមកលស់ក្នុងម្នាក់ៗចាប់ពី៣០,០០០-៥០,០០០បាត។

ប្រភពពីសមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចកម្ពុជារំដោះជនជាតិថៃជាង៦០នាក់បានហើយ ក៏បានប្រគល់ពួកគេទាំងប្រុស-ស្រីជាង៦០នាក់ ទៅឲ្យភាគីថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ វិច្ឆិកា២០២១នេះ។

ប្រភពច្បាស់ការប្រាប់ថា បញ្ហាខាងលើនេះជនរងគ្រោះជាជនជាតិថៃ

បានប្ដឹងទៅស្ថានទូតថៃនៅព្រះរាជាណាចក្រថៃទើបកម្លាំងជម្នាញថៃផ្ដល់ព័ត៌មានទៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសុំកម្លាំងសហការនិងជួយសង្គ្រោះជនជាតិថៃដែលត្រូវក្រុមជួញដូរមនុស្សធ្វើទុក្ខបុកម្នេញ។

ប្រភពដដែលបន្តថាក្រោយពីទទួលកិច្ចអន្តរាគមន៍ពីស្ថានទូតថៃប្រចាំកម្ពុជា ទើបកម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវ។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយូរកម្លាំងសមត្ថកិច្ច

ជំនាញបានរំដោះជនជាតិថៃទាំងនោះចេញពី

កន្លែងធ្វើការកាលពីថ្ងៃទី១៤ខែឆ្នាំដដែល ហើយយកជនជាតិថៃប្រុស ស្រីទាំងអស់ទៅរក្សានៅកន្លែងកម្លាំង

នគរបាលវរការពារព្រំដែនគោក៩១១។លុះនៅព្រឹកថ្ងៃទី១៥ខែវិច្ចការឆ្នាំ២០២១នេះជនជាតិថៃទាំងអស់នោះត្រូវបានកម្លាំងជំនាញ

កម្ពុជាប្រគល់ជូនកម្លាំងសមត្ថកិច្ចថៃនៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ប្រភពដាច់ដោយឡែកមួយទៀតថា ក្នុងករណីនេះ

តើកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃដែលឈរជើងនៅក្រុងប៉ោយប៉ែតរាប់សិបនាក់ មានតួនាទីធ្វើអ្វីបានជាមិនដឹងរឿង?លុះជនរងគ្រោះជនជាតិថៃប្ដឹងទៅស្ថានទូតរបស់គេថាមានថៅកែអនឡាញចិនបង្ខំឲ្យជនជាតិថៃជាង៦០នាក់ដើម្បីធ្វើការងារឲ្យគេទៅវិញ ហើយនៅពេលកម្លាំងក្រសួងមហាផ្ទៃចុះមកជួយសង្គ្រោះទើបដឹង។ម្យ៉ាងទៀតល្បែងនៅទីក្រុងប៉ោយប៉ែតមិនត្រូវបានបិទនោះទេ មានដំណើការបើករហូតតាំងពីដំណាក់កាលcovid19ដំបូងរហូតទល់បច្ចុប្បន្ន។

...

បញ្ហាខាងលើនេះអ្នកយកព័ត៌មាននគរវត្តសុំការបំភ្លឺពីសមត្ថកិច្ចជំនាញតាមតេលេក្រាមតែមិនមានការឆ្លើយតប៕ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print