សេចក្ដីជូនដំណឹងបន្ថែម ស្តីពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់បេក្ខជនចូលរួមប្រឡងប្រជែងក្នុងក្របខ័ណ្ឌ រដ្ឋបាលខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ គណៈកម្មការរៀបចំការប្រឡងប្រឡងជ្រើសរើសសិស្ស-និស្សិតឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល ក្នុងរដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យប្រឡងឱ្យ បានជ្រាបថា ដើម្បីលើកកម្ពស់ និងធានាប្រសិទ្ធភាពក្នុងការបង្ការ-ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ដំណើរការប្រឡងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ បេក្ខជនទាំងអស់ត្រូវ អនុវត្តតាមវិធានការបន្ថែមផ្នែក សុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Rapid Test) ក្នុងរយៈពេល ០២ថ្ងៃ មុនថ្ងៃប្រឡង ដោយត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

១. កាលបរិច្ឆេទ នៃការធ្វើតេស្ត

– ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨:៣០ នាទី ដល់ម៉ោង ១១:៣០នាទី និង ពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០នាទី
២. ទីកន្លែងធ្វើតេស្ត
– មន្ទីរសុខាភិបាលខេត្តក្រចេះ
៣. ឯកសារភ្ជាប់
– សលាកបត្រឯកត្តជន
– ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត។

សំគាល់៖ បេក្ខជនដែលមិនបានមកធ្វើតេស្តដោយផ្ទាល់តាមកាលបរិច្ឆេទខាងលើ ឬមានលទ្ធផលតេស្តវិជ្ជមាន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងឡើយ ហើយត្រូវបានចាត់ទុកថាបាត់សិទ្ធិប្រឡងជាស្ថាពរ។ អាស្រ័យហេតុនេះ សូមបេក្ខជន និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសហការអនុវត្ត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print