ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រទះឃើញ
លង់ទឹកស្រែខាងត្បូងផ្ទះរបស់ខ្លួនប្រមាណ៥០ម៉ែត្របង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាក្មេងប្រុសខាងលើមានឈ្មោះប៊ុនថា រ៉ាយុត អាយុ មួយខួប៥ខែ មានឪពុកឈ្មោះ ជ័យ ប៊ុនថា និងម្តាយឈ្មោះ សែម ស្រីពៅ រស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹកស្រុករំដួល។
តាមម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមិនគួរកូនប្រុសអាយុខ្លីបែបនេះសោះដោយសារគាត់មានការធ្វេសប្រហែសដោយជាប់រវល់ធ្វើកិច្ចការផ្ទះភ្លេចខ្លួនស្រាប់តែមានការភ្ញាក់ផ្អើលថាកូនលង់ទឹក
ស្រែខាងត្បូងផ្ទះរបស់ខ្លួនប្រមាណ៥០ម៉ែត្ទើបរបង្កការភ្ញាក់ផ្អើលនិងស្រង់កូនដាក់លើគោកធ្វើចលនាដៃជើងប៉ុន្តែអកុសលយឹតពេលទៅហើយ។
សពក្មេងប្រុសខាងលើត្រូវបានឪពុកម្ដាយយកមកធ្វើបុណ្យទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន