ក្រុមហ៊ុន Pfizer ធ្វើតេស្តថ្នាំព្យាបាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសរុស្ស៊ី

ចែករំលែក៖

ក្រុមហ៊ុន Pfizer បានប្រកាសថាថា ការធ្វើតេស្តកន្លងមក នៅថ្នាំព្យាបាលជំងឺ Paxlovid បានជួយកាតបន្ថយអ្នកជំងឺកូវីដ ១៩ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យឬស្លាប់ ដល់ទៅ ៨៩% ។

នៅថ្ងៃទី ១៦ខែវិច្ឆិកា នាយករដ្ឋានគ្រប់គ្រងឱសថនិងចំណីអាហាររុស្ស៊ីបានប្រកាសឲ្យដឹងថា បានផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុន Pfizer របស់អាមេរិក ធ្វើតេស្តថ្នាំព្យាបាលកូវីដ ១៩ នៅក្នុងប្រទេសនេះ។ ការធ្វើតេស្តបានចាប់ផ្តើម នៅថ្ងៃទី១២ខែវិច្ឆិកា ជាមួយនឹងមនុស្ស៩០នាក់ដែលមានអការៈចេញរោងសញ្ញាកូវីដ១៩ ។ ការធ្វើតេស្តនឹងបន្តរហូតដលខែមីនាឆ្នាំ២០២៣។ ក្រុមហ៊ុនPfizer សង្ឃឹមថានឹងបញ្ចេញថ្នាំព្យាបាលទៅកាន់ពិភពលោកក្នុងពេលឆាប់បំផុត។
អំពីវ៉ាក់សាំងបង្ការកូវីដ ១៩ មូលនិធីវិនិយោគផ្ទាល់របស់រុស្ស៊ី បានប្រកាសថា មានពលរដ្ឋជាង ១០០លាននាក់ហើយរស់នៅក្រៅទឹកដីរុស្ស៊ី បានចាក់វ៉ាក់សាំង Sputnik V និង Sputnik Light ផលិតដោយប្រទេសរុស្ស៊ី។
រុស្ស៊ីមានគម្រោងផ្គត់ផ្គង់វ៉ាក់សាំង ដល់ប្រទេសដែលមានប្រាក់ចំណុលមធ្យម និងទាប់ ពី ១៥ទៅ ២០ %។ តាមរបាយការណ៍ដែលបានប្រើប្រាស់នៅក្នុងប្រទេស Argentina, Serbia, Hungary, Bahrain, Mexico, អារ៉ាប់រួម ហ្វីលីបីន បង្ហាញឲ្យឃើញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់និងសុវត្ថិភាពបំផុតនៅលើពិភពលោក។
នៅថ្ងៃទី១៦ខែវិច្ឆិកានេះរុស្ស៊ីបានរកឃើញករណីឆ្លងកូវីដ១៩ ដល់ទៅ ៣៦.៨១៨នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង ៩,១លាននាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ផងដែរ រុស្ស៊ីមានអ្នកស្លាប់ដោយកូវីដ ១៩ ១២៤០ នាក់ សរុបអ្នកស្លាប់ដោយកូវីដ ១៩ កើនឡើង ជាង ២៥៧.៨៣៧នាក់៕ដោយ៖សាធី

...

រូបថត៖shutterstock.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print