វៀតណាមនៅតែមានករណីឆ្លងកូវីដ១៩ ជិត១ម៉ឺននាក់ ក្នុង១ថ្ងៃបើទោះបីបានចាក់វ៉ាក់សាំងជាង១០០លានដូសហើយ

ចែករំលែក៖

ក្នុងរយៈពេលមួយថ្ងៃវៀតណាមសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅ ជាង ១,០៨លាននាក់ ហើយមកទល់ពេលនេះវៀតណាមចាក់បានវ៉ាក់សាំងជាង 100.862.898 ដូសជូនពលរដ្ឋ ក្នុងនោះអ្នកចាក់មួយដូសមាន ជាង៦៤,៧លាននាក់ និងចាក់បានគ្រប់ចំនួនពីរដូសមានជាង ៣៦លាននាក់ហើយ។

ប៉ុន្តែបើទោះបីបានចាក់វ៉ាក់សាំងច្រើនហើយក្តី តែករណីឆ្លងនៅក្នុងប្រទេសនេះបន្តកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៩,៦៥០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន០៩ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៨៧នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០៤៥,៣៩៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៧០,៩៩៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,២៧០នាក់៕ដោយ៖សាធី

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print