ចាប់បានគ្រប់ចំនួនហើយអ្នកទោសទាំង៧នាក់ដែលសហការគ្នាវាយទម្លុះជញ្ជាំងគុករត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អ្នកទោសទាំង០៧នាក់ ដែលនាំគ្នាវាយទម្លុះជញ្ជាំងគុករត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ខណៈពេលនេះ ត្រូវបានសមត្ថកិច្ចតាមក្របួចបាន ជាបន្តបន្ទាប់រហូតគ្រប់ចំនួនហើយៗអ្នកទោសចំនួន០២នាក់ដែលចាប់បានចុងក្រោយគេ គឺចាប់នៅចំណុចកន្ទុយកោះហឹប ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងនាថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១នេះ។

សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនអ្នកទោសដែលរត់គេចនោះធ្វើឡើងនៅចំណុចកន្ទុយកោះហឹប ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
អ្នកទោសដែលសមត្ថកិច្ចតាមចាប់ខ្លួនបាន២នាក់ចុងក្រោយនេះទី១-ឈ្មោះឡាវ៉ាន់កា វង់ផែង និង ឈ្មោះ សៀន ខន។ ទណ្ឌិតទាំងពីរនាក់នេះជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសចំនួន៧នាក់នៅខេត្តស្ទឹងត្រែង បាននាំគ្នាវាយទម្លុះជញ្ជាំង
គុករត់គេចខ្លួន ហើយពេលដែលមន្ត្រីអនុរក្សពន្ធនាគារដឹងថាអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួននោះក៏បានប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ដើម្បីគំរាមឱ្យបញ្ឈប់សកម្មភាពរត់គេចខ្លួន តែមិនអាចរារាំងពួកគេបានឡើយ។
តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួនដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេងជាដើម៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print