រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ ៨០%នៃអ្នកនិយាយពី រឿងការពារអ្នកកាសែតសុទ្ធតែជាអ្នកមិនដែល ធ្វើកាសែត ! 

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា , អស់រយៈពេលជាច្រើនឆ្នាំហើយដែលគេ និយាយពីរឿងការពារសុវត្ថិភាពអ្នកកាសែតដដែលជា ដដែលតែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ដោយសារតែអ្នកនិយាយទាំងនោះ៨០%គឺជាសុទ្ធតែជា អ្នកមិនដែលធ្វើការងារការសែត។

សូមបញ្ជាក់ថា, រដ្ឋមន្ត្រី ខៀវ កាញារឹទ្ធ បានសរសេរលើហ្វេសបុករបស់ លោកនៅថ្ងៃនេះថា កម្ពុជាមិនមានការដាក់វិន័យណាមួយ ទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន នោះទេ ខណៈដែលកម្ពុជាបានអនុញ្ញាតឱ្យមានសមាគម អ្នកកាសែតមានដល់ទៅជាង ៥០ ទៅហើយនោះ។ លោកបន្ថែមថា, អ្នកមិនដែលធ្វើកាសែតហើយនិយាយ ពីរឿងការការពារអ្នកសែត តែងតែនិយាយរឿងនេះជា រឿយៗ ដោយពួកគេមិនយល់ពីអ្វីជាអ្នកកាសែតមានវិជ្ជា ជីវៈ និងអ្នកបន្លំប្រើរូបភាពជាអ្នកកាសែតនោះទេ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ «៨០% នៃអ្នកនិយាយពីរឿង ការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយ បញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូប ភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្ដាល អោយកើតមានស្ថានភាព ត្រីមួយត្រក ស្អុយមួយស្អុយ ទាំងអស់» ។

សូមជម្រាបជូនថា, ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការអនុវត្តវិជ្ជាជីវៈនិង សេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងជំរុញដល់អ្នក កាសែត និងអាជ្ញាធរឱ្យស្វែងយល់ពីគ្នាលើការងាររៀងខ្លួន។ លោកបានលើកឡើងថាការចោទប្រកាន់គ្នារវាងអ្នក កាសែតនិងអាជ្ញាធរដែលកើតឡើងពីកន្លងមកដោយសារ ការមិនយល់ពីច្បាប់ និងមិនបានស្វែងយល់ពីគ្នាទាក់ទង នឹងកិច្ចការរបស់អ្នកទាំងពីរ។

បើតាមលោករដ្ឋមន្ត្រី សារព័ត៌មានបានដើរតួសំខាន់ សង្គមប្រជាធិបតេយ្យ បើគ្មានសារព័ត៌មានមួយសេរីនិង ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យនោះទេ។ ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីបានពន្យល់ថាពាក្យថាអ្នក ការសែតឯករាជ្យមិនមែនសំដៅលើអ្នកកាសែតដែលមិន នៅក្រោមច្បាប់ ឬមិនដើរតាមរដ្ឋាភិបាល ហើយប្រឆាំង រដ្ឋាភិបាលទើបហៅថាឯករាជ្យនោះទេ។

លោករដ្ឋមន្ត្រី បានពន្យល់ថា ពាក្យថាឯករាជ្យគឺជាសេរី ភាពនៃការគិតរបស់អ្នកកាសែត មិនមែនជំហរប្រឆាំង ដាច់ខាត មិនមែនជំហរគាំទ្រដាច់ខាតនោះទេ តែវាគឺជា ជំហរមួយដោយឡែករបស់អ្នកសារព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print