ពិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃ និងទូរទស្សន៍វ័យឆ្លាត ជូនដល់ការិយាល័យអប់រំកុមារតូចគ្រប់រាជធានី-ខេត្ត និងសាលាមត្តេយ្យសិក្សាគោលដៅអនុវត្ត (SBM) កន្លងមក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រយួរដៃ និងទូរទស្សន៍វ័យឆ្លាតជូនដល់ការិយាល័យអប់រំកុមារតូចគ្រប់រាជធានី-ខេត្ត និងសាលាមត្តេយ្យសិក្សាគោលដៅអនុវត្ត(SBM) កន្លងមក សំដៅជួយគាំទ្រដល់ការលើកកម្ពស់គុណភាពអប់រំលើអនុវស័យកុមារតូច។

ចំពោះការផ្ដល់ជូននេះ មានកុំព្យូទ័រចំនួនសរុប៣៥គ្រឿងដែលបានឧបត្ថមដោយអង្គការ យូនីសេហ្វ ក្នុងនោះ២៥គ្រឿងត្រូវបានប្រគល់ជូនការិយាល័យអប់រំកុមារតូច សម្រាប់បម្រើដល់សកម្មភាពនានាដែលពាក់ព័ន្ធលើអនុវិស័យកុមារតូច និងទូរទស្សន៍វ័យឆ្លាតចំនួន៣១គ្រឿងត្រូវបានឧបត្ថមដោយធនាគារពិភពលោកសម្រាប់ចែកជូនដល់សាលាមត្តេយ្យសិក្សាគោលដៅ(SBM)ទាំង៣១សាលា សម្រាប់ជាការលើកទឹកចិត្ត ដែលសាលាទាំ៣១នេះបានអនុវត្តកម្មវិធី(SBM)នេះ ទោះបីជាគ្មានគម្រោងគាំទ្រក៏ដោយប៉ុន្តែមានការអនុវត្តប្រកបដោយផ្លែផ្កា។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះដែរ លោកស្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វ ធនាគារពិភពលោកដែលតែងតែជួយសម្របសម្រួលគាំទ្រដល់អនុវិស័យអប់រំកុមារតូច ជួយផ្តល់នូវសម្ភារសម្រាប់បំពេញការងារក្នុងគន្លងប្រកតីភាពថ្មីនៅក្នុងវិស័អប់រំនេះ ហើយលោកស្រីក៏បានសំណូមពរទៅគ្រប់អង្គភាពដែលទទួលបានសម្ភារទាំងអស់ សូមយកទៅប្រើបា្រស់ឲ្យមានប្រសិទ្ធភាព ចំគោលដៅ និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយដល់អនុវិស័យកុមារតូចឲ្យកាន់តែមានភាពរឹងមាំឡើង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print