លោក ឃួង ស្រេង បានផ្ញើសាររំលឹកដល់បងប្អូនប្រជាពលរដ្ឋកុំសប្បាយភ្លេចកូវីដ- ១៩ ក្នុងឱកាសឈប់ សម្រាក បុណ្យអុំទូកនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើ សារក្រើនរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ក្នុង
ឱកាសថ្ងៃឈប់សម្រាក បុណ្យអុំ ទូក អកអំបុក និងសំពះ ព្រះ ខែ ដែល នឹង ចូលមកដល់ចាប់ពីថ្ងៃទី១៨ដល់ ២០ខែវិច្ឆិកា ឆ្នាំ២០២១ សូមឱ្យបង្កើនការ ប្រុង ប្រយ័ត្ន ខ្ពស់កុំប្រហែសភ្លេចការពារខ្លួន ពីជំងឺ កូវីដ-១៩ ។
លោក អភិបាល រាជធានី បានផ្ញើសារថាយើងទាំងអស់គ្នាអាចភ្លេចខ្លួន ឬ ភ្លេចកូវីដ-១៩ នៅពេល សប្បាយ ប៉ុន្ដែ កូវីដ-១៩ មិនអាច ភ្លេច យើងទេគឺនៅកៀកកិតជាមួយ យើងជានិច្ច» ។
លោក ឃួង ស្រេង បានបន្តថា លោកសុំ អំពាវនាវ សុំ ឱ្យ បងប្អូន ប្រជាពលរដ្ឋ បង្កើន ការ ប្រុង ប្រយ័ត្ន ខ្ពស់ ក្នុង ការ ការពារ និង ទប់ស្កាត់ ជំងឺកូវីដ និង គោរពទៅតាមវិធាន របស់ ក្រសួងសុខាភិបាល ក្នុង ឱកាស ថ្ងៃ ឈប់ សម្រាក ក្នុង ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក នេះ ទោះបី មិន ប្រារព្ធ ពិធី តែ បងប្អូន អាច ដើរលេង កម្សាន្ត សប្បាយបានតែកុំភ្លេច៣ កុំ៣ ការពារ ផង ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ត្បិតឆ្នាំនេះទោះបីជាអត់បានធ្វើ សកម្មភាពរៀបចំពិធី បុណ្យ អ៊ុំ ទូក ប្រណាំងទូកតែប្រមុខរាជរដ្ឋាភិបាល នៅ តែ អនុញ្ញាតឱ្យ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ – កម្មការិនី បាន ឈប់ សម្រាក ដើរ កម្សាន្ត ជា ធម្មតា ហេតុដូច្នេះ រាល់ការ ជួបជុំ បងប្អូន នៅ តាម ផ្ទះ ឬ ធ្វើ ដំណើរ កម្សាន្ត ទៅ កាន់ទីណាក៏ ដោយ គឺ ត្រូវចងចាំ និង អនុវត្ត ជា ដាច់ខាត នូវ វិធានការ ៣កុំ ៣ ការពារ ។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោកឃួង ស្រេង បានដឹកនាំ ប្រជុំ គណ:បញ្ជាការឯកភាព ទូទាំង រាជធានី ភ្នំពេញ ដើម្បីរក្សា សន្តិសុខ បានចេញបញ្ជា ឱ្យកម្លាំង សមត្ថកិច្ច និង អាជ្ញាធរគ្រប់ខណ្ឌ ទាំង ១៤រក្សាសន្តិសុខ ជូន ប្រជាពលរដ្ឋ និង ការ ពង្រឹង ឲ្យ បាន ខ្ជាប់ខ្ជួន វិធាន របស់ ក្រសួងសុខាភិបាល ក្នុង ឱកាស ឈប់ សម្រាក បុណ្យ អ៊ុំ ទូក ឆ្នាំ នេះ ។
ការងារ ពង្រឹងសន្តិសុខលោក ឃួង ស្រេង ក៏បាន បញ្ជាក់ផងដែរថា ពាក់ព័ន្ធ និងប៉ូលីសប៉ុស្តិ៍រដ្ឋបាល ត្រូវ មាន កម្លាំងប្រចាំការ ដើម្បីទទួល ពាក្យបណ្ដឹង បងប្អូន ប្រជាពលរដ្ឋ ។ បើ មិនមាន អ្នក ប្រចាំការ ដើម្បី ទទួល ពាក្យបណ្ដឹង របស់បងប្អូនប្រជាពលរដ្ឋទេរដ្ឋបាល រាជធានី ភ្នំពេញមិនអាច ទទួលយកបានទេ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print