ទាំងព្រឹកព្រលឹម នៃព្រះរាជ​ពិធី​បុណ្យអុំទូក,អកអំបុក,សំពះព្រះខែ លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតសារជាថ្មី

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកព្រលឹម​ ថ្ងៃ​ទី​ ១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ នៃព្រះរាជ​ពិធី​បុណ្យអុំទូក,អកអំបុក,សំពះព្រះខែ លោករដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧត្តុនិយម​ លឹម​ គានហោ​ បានចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតសារជាថ្មីក្រោយពីមានភ្លៀងធ្លាក់ជាបន្តរបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ​ ។ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កំរឹតធ្ងន់ធ្ងរយ៉ាងណាក្តី ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយះពេល​ ៣ថ្ងៃ​ មកហើយក្នុងការតាមដាន​ និង​ត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅ​ និងដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសារជាថ្មីនៅចំណុចមួយចំនួនដែលបាត់បង់ដី។
សូមបញ្ជាក់ថា, រហូតដល់ព្រឹកម៉ោង​៦​ថ្ងៃទី​18​នេះ​ ស្ថានភាពនៅទំនប់​ 7មករា ទឹកមានកំពស់​ 5,05m,ទឹកហូរលើទំនប់បង្ហៀរ​ 0,25m។​ ឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកំពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពី​1,10m​ទៅ​ 1,40m៕

...

ដោយ: សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print