បុរសម្នាក់ជិះម៉ូតូពាក់ស្លាកលេខខេមរភូមិន្ទ02.1-1111ដួលដោយខ្លួនឯងស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានតួនាទីជាជាមន្ត្រីយោធា ទំនងជាស្រវឹងស្រាបានជិះម៉ូតូបោះពួយយ៉ាងលឿនដួលបោកទៅលើផ្លូវដោយខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។

ករណីនេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២០ និង២០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ លើកំណាត់ផ្លូវ៧មករា ត្រង់ចំណុចខាងមុខហាងផឹកស៊ីយីហោ​ “សួនកម្ពុជា១៨ម៉ោង” ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។

លោកវរសេនីយ៍ត្រី ឡាង លន់ អធិការរងក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឡឹក ផានណែត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីយោធា មានទីលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធនសេ១២៥ ពណ៌ខ្មៅបិតស្គុតពណ៌បៃតង ពាក់ស្លាកលេខខេមរភូមិន្ទ02.1-1111 ។

លោកអធិការរងបានបន្តថា ជនរងគ្រោះរូបនេះទំនងជាស្រវឹងស្រា បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវ៧មករាក្នុងទិសដៅពីជើងទៅត្បូង ដោយមិនបានពាក់មួកការពារសុវត្ថិភាពឡើយ ខណៈជិះមកដល់ចំណុចកើតហេតុមិនដឹងជាមានឧបសគ្គអ្វីឡើយទើបបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលដោយខ្លួនឯង ធ្វើឲ្យជនរងគ្រោះបោកទៅលើផ្លូវក្រាលកៅស៊ូរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មដូច្នេះ ។

ក្រោយពីមានហេតុការណ៍កើតឡើងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានសុំយកម៉ូតូ និងសាកសពជនរងគ្រោះ ទៅចាត់​ចែងធ្វើបុណ្យតាមប្រពៃណី ៕

20160407190358 (1)

20160407190359

20160407190358

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print