ជនបរទេសម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារ សាន់អ៊ែនមូន ដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៤រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំនុចសណ្ឋាគារ សាន់អ៊ែនមូន ទីតាំងផ្ទះលេខ៦៨Eo ផ្លូវ១៣៦ ក្រុម១១​ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីជនបរទេសដេកស្លាប់ម្នាក់កើតឡើងនៅបន្ទប់លេខ ៤១២ ជាន់ទី៤។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សពឈ្មោះ KEITH.JAMES.ROBERT ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិUSA ជាភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៥៤២៥២៨០៨២ ។ប្រភពបន្តថា ជនបរទេសដេកស្លាប់ខាងលើនេះបណ្ដាលមកពីគាំងបេះដូង។

បច្ចុប្បន្នសពជនបរទេសខាងលើត្រូវបានយកទៅដំកល់នៅវត្តស្ទឹងមានជ័យ៕

20160407193540

ដោយ៖ ស ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print