ទោះឆ្នាំនេះ មិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក៏ប្រជាពលរដ្ឋដ៏ច្រើនបានទៅកម្សាន្ត ខណៈអាជ្ញាធរ និងសមត្ថកិច្ចបានពង្រឹងកិច្ចការពារយ៉ាងហ្មត់ចត់ !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា សន្តិសុខ និងសណ្តាប់ធ្នាប់ថ្ងៃទី១ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង មានភាពល្អប្រសើរ ខណៈអាជ្ញាធរ និងសមត្ថកិច្ចបានពង្រឹងកិច្ចការពារយ៉ាងហ្មត់ចត់បំផុត។ 

សូមបញ្ជាក់ថា  សម្រាប់ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ថ្ងៃទី១ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង មានភាពល្អនប្រសើរ, ខណៈអាជ្ញាធរ និងសមត្ថកិច្ចបានពង្រឹងកិច្ចការពារយ៉ាងហ្មត់ចត់។

បើទោះបីជានៅឆ្នាំ២០២១នេះ ពុំមានការរៀបចំពិធីបុណ្យអុំទូក និងការប្រណាំងទូកក៏ដោយ ប៉ុន្តែគេសង្កេតឃើញថានៅតាមមាត់ទន្លេជាពិសេសនៅមុខព្រះបរមរាជវាំង មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាមកដើរលេងកម្សាន្តមុខព្រះបរមរាជវាំង ខណៈដែលការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមានភាពល្អប្រសើរ។

អាជ្ញាធរខណ្ឌដូនពេញរាជធានីភ្នំពេញ បានប្រាប់នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា, ប្រជាពលរដ្ឋប្រមាណ ៣០%-ទៅ៤០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក(ឆ្នាំមុន) បានមកលេងកំសាន្ត នៅតាមទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយស្នាមញញឹម និង ភាពរីករាយ ។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា, នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨  ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយ ស្នងការនគរបាលរាជធានីភ្នំពេញ រៀបចំ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ដែល មកលេងកំសាន្ត នៅតាមបណ្តោយសួនច្បារច្រាំងទន្លេ មុខព្រះបរមរាជវាំង និង ទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១  ដោយបានបែងចែកកម្លាំងដឹកនាំរួមប្រចាំការដោយ

– លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង  លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំរួមនៅគោលដៅ មុខព្រះបរមរាជវាំង

– លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំគោលដៅ ផ្លូវលេខ១៤៨ ដល់ផ្សាររាត្រី

  លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ដឹកនាំផ្លូវលេខ ២៤០ ដល់វិមានឯករាជ្យ រហូតដល់ កំពង់ចម្លងភ្នំពេញ អរយក្សត្រក្នុងនោះលោកអភិបាលខណ្ឌ បានចាត់អោយមន្ត្រីពាក់ព័ន្ធ ចុះចែកម៉ាសដែលទទួលបានពីសាលារាជធានីភ្នំពេញ ចំនួន២មុឺនម៉ាស់ជូនដល់ប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូក និងបានប្រកាស ណែនាំ ដល់បងប្អូនប្រជាពលត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ  តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print