ខេត្តព្រះសីហនុ : ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ មានភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុច្រើន ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា, ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ត្រូវនឹងទី១៨ ខែវិច្ឆិកានេះ ធៀបនឹងឆ្នាំ ២០២០ មានដូចខាងក្រោម៖
ក. ភ្ញៀវសរុបចំនួន១៨.០៧៣ កើនឡើង១៤,៧២%
•ភ្ញៀវជាតិ ១៦.៩៨៤ កើនឡើង១២,៨៧%
•ភ្ញៀវបរទេស ១,០៨៩នាក់ កើនឡើង៥៤,២៤%
ខ. ពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុទេ។
គ. ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ នានាមាន៖
•ភ្ញៀវសរុប ១.៣៥៨នាក់ កើនឡើង ៩៧,៦៧
•ភ្ញៀវជាតិ ១,២៥៣នាក់ កើនឡើង១៣៧,៧៦%
•ភ្ញៀវបរទេស ១០៥នាក់ ថយចុះ៣៤,៣៧% ។
ឃ. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាៈ
•ភ្ញៀវសរុប១៦,៦៨១នាក់ កើនឡើង១១,៤៧% ក្នុងនោះ
•ភ្ញៀវជាតិ១៥,៧០១នាក់ កើនឡើង៧,៦៣%
•ភ្ញៀវបរទេស៩៨០នាក់ កើនឡើង១៥៩,៩៤%
លោកអភិបាលរងខេត្ត ក៏សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធាន 3កុំ 3ការពារ ឲ្យបានជាប់លាប់និងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពនិងរីករាយក្នុងថ្ងៃឈប់សម្រាក៕
ដោយ : សិលា