Breaking News, ការសន្ទនាតាមទូរស័ព្ទរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសន្ទនាតាមទូរស័ព្ទក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលទើបតែងតាំងថ្មី លោក ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរជាថ្មីចំពោះការចូលកាន់តំណែងរបស់លោករដ្ឋមន្ត្រី ការបរទេសជប៉ុន និងបានរំលឹកអំពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនចំពោះសន្តិភាព និង ការកសាងប្រទេសកម្ពុជាឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេស ជប៉ុន ដែលបានបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងផ្ដល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការផ្តល់ឧបករណ៍ ពេទ្យ និងវ៉ាក់សាំង។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកលូតលាស់នៃ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាង ប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើវិស័យនានានៃកិច្ចសហប្រតិបត្តិ ការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែសមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការផ្លាស់ប្តូរ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការ បន្ធូរបន្ថយការរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងវិស័យនយោបាយ-សន្តិសុខ លោក ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀតនៅក្នុងកិច្ចខិតខំគាល់ HAYA shimasa បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជាក្នុងការរួមចំណែកដល់ នេះ។

លោក ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្ដល់ការគាំទ្រលើការកសាងសមត្ថភាពដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយ លោក HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរទស្សនកិច្ចឡើងវិញ និង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរបាន សម្ដែងការពេញចិត្តចំពោះការពិគ្រោះយោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាង ក្រសួងការបរទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់សិទ្ធិមនុស្សនៅ កម្ពុជាផងដែរ។

ក្រៅពីទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានសម្តែងបំណងដូចគ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបានជោគជ័យនូវតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ ការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនង កិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ លោក ប្រាក់ សុខុន និង លោក HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមាន ទស្សនៈដូចគ្នា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកវិធីសាស្ត្រដោះស្រាយ វិបត្តិដោយសន្តិវិធី ហើយការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំ មេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គួរតែត្រូវបានអនុវត្តឲ្យបានពេញលេញ ដោយ គ្មានការពន្យារពេលយូរតទៀត។

នៅពេលបញ្ចប់កិច្ចសន្ទនា លោក HAYASHI Yoshimasa បានជូនពរឲ្យកម្ពុជាទទួល បានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២២ និង ក្នុងការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ២០២២៕

...

 

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print