ពិតជាសាហាវមែន! យុវជនម្នាក់ជិះម៉ូតូបុកមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលកំពុងអនុវត្តន៍ច្បាប់នៅគោលដៅបណ្ដាលឱ្យស្លាប់នៅមន្ទីពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលកំពុងអនុវត្តន៍ច្បាប់នៅគោលដៅរបស់ខ្លួនត្រូវយុវជនម្នាក់សង្ស័យស្រវឹងស្រាបានបើកម៉ូតូបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាយុវជនបង្កហេតុមានឈ្មោះស្រី ភារិត អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក Honda Dream C១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៦១៩៨។

ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់ ប្រុស  អាយុ៣៣ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៦១៩៨ នៅលើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បូងទៅជើង។ ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុយុវជនរូបនេះបានបើកទៅបុកមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលកំពុងអនុវត្តន៍ច្បាប់នៅគោលដៅ បណ្តាលឱ្យរងរបួសធ្ងន់ ហើយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ជនរងគ្រោះបានបាត់បង់ជីវិតគួរឱ្យសង្វេគ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះគឺដោយសារតែអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល១.១១២mg/l។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print