អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ! អប់រំផ្សព្វផ្សាយច្បាប់ ២១៨ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៩១នាក់(យានយន្ត ១១១គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ចែករំលែក៖

ភ្នំពេញ ៖ បេី យោង តាម ការបញ្ជាក់ ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

ជាក់ស្ដែង បេី យោង សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១៖
១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២១៨ទីតាំង
២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៩១នាក់ (យានយន្ត ១១១គ្រឿង)
៣.ការអនុវត្តវិធានការច្បាប់ (គ្មាន)។

គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨១,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៨,០៥% ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print