ខេត្តពោធិ៍សាត់៖ លោកឧត្តសេនីយ៍ត្រី ឆាយ ភន ស្នងការងនគរបាលខេត្តពោធិ៍សាត់តំណាងឲ្យលោកស្នងការនាំយកថវិកាចំនួន១,៦២០,០០០រៀសចូលបុណ្យ៧ថ្ងៃសពលោកអនុសេនីយ៍ឯក ហោ ប៊ុនសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង ដើម្បីគ្រាន់ជួយរំលែកទុក្ខសម្រាប់ចាត់ចែងផ្សេងៗ។
ការនាំថវិកាចូលបុណ៧ថ្ងៃមិត្តនគរបាលខាងលើប្រព្រិត្តឡើងកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅគេហឋានសពស្ថិតភូមិពោធិ៍ឡើង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកវរៈសេនីយ៍ត្រី លីវ សេងហុីម អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ថវិកា ដែលលោកឧត្តមសេនីយ៍ត្រីនាំយកមកចូលបុណ្យ៧ថ្ងៃសពលោកនាយប៉ុស្តិ៍ខាងលើនេះ ជាថវិការបស់ទឹកចិត្តមិត្តនគរបាលជួយរៃអង្គាស់មកពីស្នងការនគរចំនួន៦០-០០០០និង១០-២០០០០រៀលទៀត បានមកពីអធិការនគរបាលស្រុកកណ្ដៀង សរុបប្រមាណ១៦២-០០០០រៀល។
គួរំលឹកថាលោកអនុសេនីយ៍ឯក ហោ ប៊ុនសុង អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ(ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង)បានមណភាពកាលពីចុងខែមីនាកន្លងមកដោយរោគន៍គាពាត៕
ដោយ៖ ប៉ឹម ពិន