សត្វប្រើស១ក្បាលទម្ងន់ជាង ១០០គីឡូក្រាមត្រូវគេសម្លាប់នៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគិរី៖ សត្វប្រើសទម្ងន់ជាង១០០គីឡូក្រាមត្រូវគេសម្លាប់យកសាច់មកលក់ និងធ្វើគ្រឿងក្លែមក្នុងផ្ទះលោក លី នៅវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។

បើតាមមន្ត្រីយោធាម្នាក់សូមមិនញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦បានឮស្នូរគ្រាប់កាំភ្លើងចំនួន៤គ្រាប់លុះព្រឹកឡើងស្រាប់តែឃើញគេដឹកសត្វប្រើសនោះកាត់មុខបន្ទាយតែម្តង។

ចំណែកលោកលីដែលជាអ្នកកាប់សាច់ប្រើសលក់ ១គីឡូ តម្លៃ ៣០,០០០រៀលនិងធ្វើគ្រឿងក្លែមស្រវឹងពេញភូមិនោះប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ថាសត្វប្រើសដ៏ធំខាងលើនេះជាប់អន្ទាក់គាត់ក្នុងចំការដំឡូងមិនមែនបាញ់ទេដែលផ្ទុយពីការអះអាង របស់មន្ត្រីយោធាខាងលើ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិបានខ្សឹបប្រាប់ថា សត្វប្រើសមួយក្បាលដែលគេសំលាប់កាប់យកសាច់លក់និងចែកគ្នាក្លែមនេះគឺជាសត្វដែលរស់នៅក្នុងតំបន់ព្រៃសហគមន៍ ហើយគេតែងតែឃើញវាដើរឆ្លងកាត់ផ្លូវស្ទើររាល់យប់ ។

ហើយពួកគាត់បានបន្តថា អ្នកបាញ់សត្វប្រើសខាងលើគឺជាព្រានព្រៃដែលដើរប្រម៉ាញ់រាល់យប់ដោយមិនខ្លាចច្បាប់ឡើយព្រោះអាងមានអ្នកធំនៅពីក្រោយខ្នង៕

12974416_490191027832659_4045165984233147674_n

20160407193527

20160407193527 (1)

20160407193527 (2)

ដោយ៖ វុទ្ធឦសាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print