ភ្នំពេញ : ពិតណាស់ថា, ចាស់ៗតែងពោលពីទំហំទឹកចិត្តឪពុកម្តាយ គឺតែងមានការ (ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង) ខណះចៅនៅតូចៗ ដោយឡែកកូនធំៗ ដឹងក្តី មានគូស្រករហើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអ៊ុទូក អណ្តែតប្រទីត អកអំបុក សំពះព្រះខែ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, “ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក ! ” ។
សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការសម្តេចថា, ម្សិលមុិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត
ដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។
សម្តេចបានគូសបញ្ជាក់ថា, ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ។
សូមបញ្ជាក់ថា , តាមរយៈរូបភាពបែបនេះកើតឡើងជាញឹកញាប់ ទើបសម្តេចមានប្រសាសន៍បែបកំប្លែងថា,
នៅកម្ពុជាយើងតើមានបទចម្រៀងដែល
មានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ)
ហើយឬនៅ?បើមិនទាន់មានទេសូមជួយ
និពន្ធមួយបទផង៕
ដោយ ,សុខ ខេមរា