ភ្នំពេញៈ ពិតជាចាប់ៗ…ចាប់ៗមិនចេះអស់ អ្នកប្រើប្រាស់ចែកចាយគ្រឿងញៀននៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខពេទ្យលោកសង្ឃ កាន់តែចាប់ កាន់តែរីកដុះដាលដូចផ្សិត។
ជាក់ស្តែងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៦ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បន្តចុះបង្ក្រាបឃាត់ខ្លួនមនុស្សបាន១៨នាក់ រួមទាំងចាប់យកវត្ថុតាងជាគ្រឿងញៀន យកទៅសាកសួរនៅអធិការនគរបាលខណ្ឌតាមនិតិវិធី៕
ដោយ៖ តុង សីហា
...