ខេត្តប៉ៃលិន៖ បើតាមសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលា ម៉ោង ០៥និង៤៥នាទី ព្រឹក ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ មានករណីភ្លើងឆេះក្លិបSENSE ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា ករណីនេះម្ចាស់ទីតាំងដែលរងគ្រោះឈ្មោះ ឃុន លីហង្ស សាក់ ភេទ ប្រុស អាយុ ៤៨ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន នៅភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
សមត្តកិច្ចនគរបាលជំនាញបានសាកសួរម្ចាស់ទីតាំងថា តើមូលហេតុដែលឆេះនេះ បណ្តាលមកពីអ្វី? ម្ចាស់ក្លិបបានប្រាប់ថាមកពីទុស្សេខែ្សភ្លើងពីក្នុងមក ដែលបណ្ដាលឲ្យមានការខូចខាត៖
– អគារទំហំ១៨ម៉ែត្រx២២ម៉ែត្រត្រូវ ខូចខាតទាំងស្រុង
– កុំព្យូទ័រ០១ឈុត
– ទូទឹកកកក្លាសេធំចំនួន ០១និងតូច០៣
– ថូនិងកែវស្រាចំនួន១៣៦
– កាតូទឹកកកដែក១៨និងជ័រ០៩
– ថាសទ្រស្រាបៀរ១៧ និងប្រដាប់ចាប់ ទឹកកក១៣
– កែវស្រាក្រឡុកចំនួន១០
– ម៉ាសុីនគិតលុយ០១គ្រឿង
– ម៉ាសុីនសម្ងួតចាន០១គ្រឿង
– កង្ហារធំ០២គ្រឿង និងកង្ហារតូច ០៥គ្រឿង
– ម៉ាសុីនត្រជាក់ធំចំនួន០៥គ្រឿង
និងតូច ០១គ្រឿង
– ចានចំនួន៤៥ចាន
– ម៉ាសុីនក្រឡុកពោត០១គ្រឿង
– សាឡុងធំ០៣ឈុត
– តុស្រាបៀរ០៤ឈុត
– ធុងបាស់១៩គ្រឿង
– LCDចំនួន០១គ្រឿង
– ភ្លើងវិលធំ០២ និងតូច២៥គ្រាប់
– ភ្លើងហ្វា30w ចំនួន០២គ្រាប់
– អូប៉ាល័រចំនួន០៥គ្រឿង
– Pionner ០១
– អំព្លី០២គ្រាប់
– Macro Tech ០៣គ្រាប់
– DBXចំនួន ០៣គ្រាប់
– K3ចំនួន ០១
– ម៉ាសុីនបាញ់ផ្សែងចំនួន ០១គ្រឿង
– Delightចំនួន ០២គ្រឿង
– កៅអីសរុបចំនួន១៦៣
– តុចំនួន៧៥
– ចង្កៀងគោមចំនួន០១គ្រឿង ដែលសរុបជាទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
សមត្តកិច្ចបានបន្តថា កម្លាំងដែលចូលរួមបាញ់ពន្លត់ភ្លើងដែលឆាបឆេះទីតាំងខាងលើមាន៖
– កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចេញរថយន្តចំនួន ០៤គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១៥រថយន្ត។ ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕ ដោយស សារ៉េត