ខេត្តកែប៖ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួន សរុប ២៩,១១៧នាក់ ។ នេះបើយោងតាម អង្គភាពមន្ទីរ ព័ត៌មាន ខេត្ត កែប សូមគោរពរាយការណ៍ ជូនលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
អង្គភាពមន្ទីរ ព័ត៌មាន ខេត្ត កែប បានបញ្ជាក់ថា៖ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួន សរុប ២៩,១១៧នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៨,៧៧៧នាក់ និងភ្ញៀវបរទេស ៣៤០នាក់ សម្រាប់ មធ្យោបាយ ធ្វើ ដំណើរ រថយន្តសរុបចំនួន ២,៥៩៦គ្រឿង ក្នុងនោះ រថយន្តតូចចំនួន ១,៦៦៥គ្រឿង រថយន្តមធ្យមចំនួន៨៩៥គ្រឿង និងរថយន្តធំចំនួន ៩៦គ្រឿង៕
សូមជម្រាបជូនថា៖ ក្រសួងទេសចរណ៍បញ្ជាក់ថា៖ កាលពីម្សិលមុិញមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
១/-ខេត្តព្រះសីហនុ ១៨,០៧៣ នាក់
២/-ខេត្តកំពត ១៥,៨៤០ នាក់
៣/-ខេត្តសៀមរាប ១៥,២៦០ នាក់
៤/-ខេត្តកែប ១២,៨៨០ នាក់
៥/-ខេត្តមណ្ឌលគិរី ១០,០១០ នាក់
៦/-ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់៕
ដោយ៖ សុខ ខេមរា