គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នា ស្លាប់២របួស២នៅមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត និងម៉ូតូ បណ្តាលអោយមនុស្សស្លាប់២នាក់ របួស២នាក់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១.៥៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
វរសេនីយ៍ត្រី យន់ គឹមស៊ន អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានអោយដឹងថា ករណីនេះបង្ករឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-2334 (ដឹករថយន្តអេសស្កាវ៉ាទ័រ ពណ៌ក្រហម) ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6627 បើកបរដោយឈ្មោះនន់ សុគន្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គ្មានរបួស) បានបើកបរពីទិស ខាងលិចទៅទិសខាងកើត លុះបើកបរដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនសុី បណ្ដាលបុករថយន្តម៉ាកឡង់គ្រីសស័(TOYOTA LAND CRUISER) ពណ៌ត្រអុី ពាក់ផ្លាកលេខ ខេមរភូមិន្អ09 2-1573(ខូចខាតកម្រិតធ្ងន់) បើកបរដោយឈ្មោះស្រ៊ន់ ណូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គ្មានរបួស) បើកបរពីទិស ខាងលិចទៅទិសខាងកើត (ស្របទិសគ្នា) ចំពីក្រោយពេញទំហ៊ឹង ហើយបានបន្តរទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2G-5802 ឈប់នៅជាយផ្លូវខាងត្បូងបែរក្បាលទៅទិសខាងកើត ចំពីក្រោយពេញទំហ៊ឹង (មិនទាន់ស្គាល់ ឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់នៅឡើយទេ) ហើយបានបន្តរទៅបុកអ្នកថ្មើរជើង ឈ្មោះអ៊ាន សុភី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ស្លាប់នៅនឹងកន្លែងកើតហេតុ) (ដើរនៅជាយផ្លូវខាងត្បូង) និងបន្តរបុកមនុស្សស្រីម្នាក់ មិនទាន់ស្គាល់ឈ្មោះនិងអាសយដ្ឋាន (សពកំពុងកំកល់ទុកនៅវត្តមេមត់) និងបន្តរបុកថ្មើរជើងឈ្មោះហម នាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល)(ដើរនៅជាយផ្លូវខាងត្បូង) ពរកូនឈ្មោះឆុន ស្រីពេជ្រ ភេទស្រី អាយុ០១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា(របួសស្រាល) និងបន្តរបុកថ្មើរជើងឈ្មោះសុ ភិន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល)។ មូលហេតុៈកត្តាយានយន្ត(រថយន្តខូចហ្វ្រាំង)។
លោកបន្តថា ករណីនេះបណ្ដាលអោយខូចខាតរថយន្តចំនួន០៣គ្រឿង(ធ្ងន់) និងម៉ូតូចំនួន០៤គ្រឿង(ធ្ងន់០៣) និងសំភារៈមួយចំនួនទៀត។
ចំណែកសាកសព ត្រូវបានជំនាញយើងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ និងឃាត់ខ្លួនមនុស្សចំនួន០១នាក់។
ឯវត្ថុតាងរថយន្តចំនួន០៣គ្រឿង និងម៉ូតូចំនួន០៤គ្រឿង ជំនាញយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕,វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print