ភ្នំពេញ, នាថ្ងៃព្រហស្បិ៍-សុក្រ ១៣-១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីស្តីការ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា លោករដ្ឋ មន្រ្តី ឈៀង យ៉ាណារ៉ា រដ្ឋ មន្រ្តី ប្រតិភូ អម នាយក រដ្ឋ មន្រ្តី និង ជា អគ្គលេខាធិការ គណៈ ធិការ នីតិ សម្បទា និង អភិវឌ្ឍន៍ កម្ពុជា នៃ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) បាន អញ្ចើញ ចូល រួម ជា វាគ្មិន ក្នុង វេទិកា ស្តីពី ភាព ជាដៃគូ សកល ទីក្រុង ប៉ូសាន ឆ្នាំ២០២១ ក្រោម មូល បទ ‹ការលើក កម្ពស់ ស័ក្តិ សិទ្ធិភាព ក្នុង កិច្ច អភិវឌ្ឍន៍៖ អភិក្រម ប្រកប ដោយ នវានុវត្តន៍ ក្នុង បរិការណ៍ វិបត្តិ ជំងឺកូវីដ-១៩ ដើម្បី ឈាន ទៅ សម្រេច គោលដៅ អភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព› ដែល រៀបចំ ដោយ ក្រសួង ការបរទេស នៃ សាធារណៈរដ្ឋ កូរ៉េ តាមរយៈ ប្រព័ន្ធ បញ្ជូន រូបភាព និង សម្លេង (Video Conference)។
គោលបំណង ចម្បង នៃ វេទិកា នេះ គឺ ដើម្បី ឆ្លុះ បញ្ចាំង ពីវឌ្ឍនភាព រយៈពេល ១០ឆ្នាំ នៃ ការ អនុវត្ត ការ ប្តេជ្ញាសកល នៃ វេទិកា កំពូល ទីក្រុង ប៉ូសាន ចាប់ តាំង ពីវេទិកា ត្រូវ បាន រៀបចំ ក្នុង ឆ្នាំ២០១១ និង ចែក រំលែក គំនិត ផ្តួចផ្តើម ដែល ឆ្លើយតប នឹង បរិការណ៍ អភិវឌ្ឍន៍ ថ្មីៗ ពិសេស វិបត្តិ ជំងឺ កូវីដ-១៩ និង ជាការ ត្រៀម សម្រាប់ វេទិកា កម្រិត កំពូល ស្តីពី ស័ក្តិសិទ្ធិភាព ក្នុង កិច្ច អភិវឌ្ឍន៍ ដែល គ្រោង រៀបចំ នៅ ប្រទេសស្វ៊ីស ឆ្នាំ២០២២ ។
ជាវាគ្មិនកិត្តិយសក្នុងប្រធានបទស្តីពី “ការកែទម្រង់ក្របខណ្ឌតាមដានភាពជាដៃគូសកលស្តីពីស័ក្តិសិទ្ធិភាព ក្នុងកិច្ចអភិវឌ្ឍន៍ (GPEDC Monitoring Reforms)”, លោករដ្ឋមន្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំវេទិកាពិគ្រោះយោបល់នេះ យ៉ាងល្អប្រសើរ ។ បន្ថែមលើនេះ លោក ក៏បានផ្តល់ មតិយោបល់សំខាន់ៗលើក្របខណ្ឌអភិបាលកិច្ច និងដំណើរការ ដើម្បីពង្រឹងប្រសិទ្ធភាពយន្តការ GPEDC និងបាន បញ្ជាក់អំពីសមិទ្ធផលសំខាន់ៗរបស់កម្ពុជាក្នុងការលើកកម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ។ គួរបញ្ចាក់ថា កម្ពុជា បានចូលរួម និងអនុវត្តដោយជោគជ័យនូវការប្ដេជ្ញាសកលស្តីពីស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ តាមរយៈការដាក់ បញ្ចូលគោលការណ៍ និងសូចនាករសកលស្ដីពីស័ក្ដិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ទៅក្នុងក្របខណ្ឌលទ្ធផលនៃយុទ្ធសាស្ត្រ ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ។ លើសពីនេះ កម្ពុជាបានរៀបចំការអង្កេតការអនុវត្តស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ជាប្រចាំ តាមរយៈការប្រើប្រាស់ប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ ការសហការពីដៃតួអភិវឌ្ឍន៍ ។ ដោយមាន ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តប្តេជ្ញា និងអនុ វត្តគោលការណ៍ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ ក្នុងការចូលរួមលើកកម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ នៅកម្ពុជា ៕ដោយ : សុខ ខេមរា