ខេត្តស្វាយរៀង:នារសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ព្រះគ្រូ រឹក សាបូ អនុគុណក្រុងស្វាយរៀង និងជាចៅអធិការវត្ត
(បូទុមសុផានារាម) ហៅវត្តគយត្របែក បានមានសទ្ធាជ្រះថ្លាផ្ដួចផ្ដើមប្រាព្វ ពិធីពុទ្ធាភិសេកព្រះពុទ្ធព្រះសិវលីនិងព្រះបាទជ័យវរ្ម័នទី៧និងពិធីអកអំបុកសំពះព្រះខែក្នុងវត្ត (បូទុមសុផានារាម) ហៅវត្តគយត្របែក ដែលស្ថិតនៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ឧបាសក ឧបាសិការ ទាយក ទាយិការនិងពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តចូលរួមយ៉ាងច្រើនកុះករផងដែរ ។
ក្នុងឪកាសនោះ ព្រះគ្រូ រឹកសាបូ អនុគុណក្រុងស្វាយរៀង និងជាចៅអធិការវត្ត
(បូទុមសុផានារាម) ហៅវត្តគយត្របែក
បានមានសង្ឃដីការបន្ថែមថាពិធីនេះ ទៅភាពយ៉ាងរលូននិង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួម
ចាប់មគ្គផលនិងអនុមោទនាយកផល្លានិសង្ឃតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន
ក្នុងកម្មវិធីយើងនេះជាចុងបញ្ចប់ព្រះគ្រូ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីបញ្ចប់ពិធីពុទ្ធាភិសេកព្រះពុទ្ធព្រះសិវលីនិងព្រះបាទជ័យវរ្ម័នទី៧ រួចមកក៏មានធ្វើពិធីអកអំបុកសំពះព្រះខែក្នុងវត្ត យ៉ាងសប្បាយរីករាយនិងអធិកអធ័មផងដែរ៕ដោយ៖យឹម សុថាន