អំណោយ របស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតាវ័យចំណាស់ក្រីក្រម្នាក់ កំពុងមើលថែចៅប្រុសស្រី២នាក់បងប្អូនពិការភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដោះស្រាយនិងសម្រួលដល់ជីវភាពមួយគ្រា ដល់កុមារតូចៗប្រុស-ស្រី២នាក់បង-ប្អូនពិការភាព ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ដែលមានលោកតាវ័យចំណាស់ជាអ្នកមើលថែ (ក្នុងបន្ទុក១២នាក់) រស់នៅក្នុងស្ថានភាពក្រីក្រលំបាក ក្នុងក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ លោកស្រីចៅសង្កាត់ រាជ ផាវឿន និងលោកស្រីចៅសង្កាត់រងទី២ ជាមួយមន្ត្រីក្រោមឱវាទ តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអំពាវនាវឱ្យមានការជួយជ្រោមជ្រែងជាថវិកា ស្បៀងអាហារ ក៏ដូចជាសម្ភារផ្សេងៗសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃ ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា បន្ទាប់ពីទទួលបានអង្ករ២បាវ មី២កេស ទឹកត្រីទឹកសុីវ២យួរ និងថវិការចំនួន១៥០ ០០០រៀល។

នាឱកាសនោះ លោកស្រី រាជ ផាវឿន និងលោកស្រីចៅសង្កាត់រងទី២ នៃសង្កាត់ទួលសង្កែទី១ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខចំពោះលោកតា និងចៅៗឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ពីសំណាក់លោកអភិបាលខណ្ឌឫស្សីកែវ និងជាពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលបានអង្ករ២បាវ មី២កេស ទឹកត្រីទឹកសុីវ២យួរ និងថវិការចំនួន១៥០ ០០០រៀល ដើម្បីដោះស្រាយក្នុងជីវភាពមួយគ្រា៕ដោយ ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print